រុស្ស៊ី និងចិន រិះគន់សហរដ្ឋអាមេរិក​ ជុំវិញផែនការប្រព័ន្ធ​ការ​ពារ​មីស៊ីល​ «Golden Dome»

2026/05/21 12:56:49 am        52

ប្រទេស​រុស្ស៊ី និងចិន នៅ​ថ្ងៃពុធ (ទី​២០ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​លើកឡើង​ថា ផែនការខែលការពារមីស៊ីល Golden Dome របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ ហើយថា ទីក្រុងវ៉ាស៊ីនតោន មិនបានទទួលខុសត្រូវ ដោយ​មិន​ធ្វើការ ស្ដី​ពីកិច្ច​ព្រម​ព្រៀង​​​ជំនួសសន្ធិសញ្ញានុយក្លេអ៊ែរដ៏​សំខាន់​​។

ការរិះគន់​នេះត្រូវបានចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីប្រធានាធិបតីចិន​ លោក​ ស៊ី ជីនពីង (Xi Jinping) បានស្វាគមន៍សមភាគី​របស់លោក​ គឺលោក​ Vladimir Putin ជាមួយនឹងកងឆ្មាំ​កិត្តិយស និងការបាញ់កាំភ្លើងគំនាប់ នៅឯមហា​សាលប្រជាជនចិន ក្នុង​ទីក្រុងប៉េកាំង ខណៈក្មេងៗ បានគ្រវីទង់ជាតិចិន និងរុស្ស៊ី។

ប្រព័ន្ធ​ការពារ​មីស៊ីល Golden Dome មាន​គម្រោង​ពង្រឹង​ដល់​ការពង្រីកការការពារដែលមានមូលដ្ឋានលើដី ដូចជាមីស៊ីលស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា ហើយ​និងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ខណៈពេលដែលបន្ថែមប្រព័ន្ធ​មានមូលដ្ឋានក្នុង​លំហ ដែលមានន័យថា ​រកឃើញ​​ តាមដាន និងបាញ់ទម្លាក់ការគំរាមកំហែងដែលចូល​មក​ពី​គន្លងតារាវិថី​។ ទាំងនេះនឹងរួមបញ្ចូលបណ្តាញផ្កាយរណបទំនើប និងអាវុធក្នុង​គន្លងតារាវិថី។

ប្រទេសទាំង២ បាន​សង្កត់ធ្ងន់ថា៖ «ភាគីនានាជឿជាក់ថា គម្រោង Golden Dome របស់សហរដ្ឋអាមេរិក ដែលមានគោលបំណងសាងសង់ប្រព័ន្ធការពារមីស៊ីលគ្មានដែនកំណត់ ពហុកម្រិត ពហុវិស័យ និងសកល ដើម្បីបំផ្លាញមីស៊ីលគ្រប់ប្រភេទ រួមទាំងមីស៊ីលគូប្រជែង គ្រប់ប្រភេទ នៅគ្រប់ដំណាក់កាលនៃការហោះហើររបស់មីស៊ីល​ទាំង​នោះ​ និងមុនពេលពួកវាត្រូវបានបាញ់បង្ហោះ បង្កការគំរាមកំហែងជាក់ស្តែងដល់ស្ថិរភាពជាយុទ្ធសាស្ត្រ»។

ជាមួយ​គ្នានេះ ចិន និង​រុស្ស៊ី បាន​បន្ថែមទៀត​​ថា៖ «ផែនការទាំងនេះផ្ទុយទាំងស្រុងពីគោលការណ៍សំខាន់នៃការរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ ដែលតម្រូវឲ្យ​មានការតភ្ជាប់គ្នាទៅវិញទៅមកនូវ​អាវុធវាយលុកជាយុទ្ធសាស្ត្រ និងអាវុធការពារជាយុទ្ធសាស្ត្រ»។

ជាង​នេះ​ទៀត​ ប្រទេស​ទាំង២ ក៏បានលើក​ឡើង​ផងដែរថា ពួកគេសោកស្តាយចំពោះ «គោលនយោបាយមិនទទួលខុសត្រូវ» របស់សហរដ្ឋអាមេរិក ដែលបានបណ្ដោយ​ឲ្យ​សន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ឆ្នាំ២០១០ ផុតកំណត់ដោយគ្មានកិច្ចព្រម​ព្រៀង​ជំនួស នៅដើមឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        26
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm