ភ្នំពេញ ៖ ហ្វេសប៊ុករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ និងឯកសារ លើកទី៥ ដើម្បីពិភាក្សាលើវឌ្ឍនភាព និងការត្រៀមរៀបចំសកម្មភាពនានា ដែលគ្រោងនឹងធ្វើឡើងក្នុងឱកាសកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ រួមមានកិច្ចប្រ ជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ និង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ &៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ ដោយ៖ គង់ ឌិន


