ឆ្មាំអ៊ីរ៉ង់ប្ដេជ្ញាថា សង្គ្រាមនឹង «រីករាលដាលទៅ​តំបន់ផ្សេង​» បើអាមេរិកចាប់​ផ្ដើម​ការវាយប្រហារឡើង​វិញ​

2026/05/21 12:59:09 am        49

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមាននៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា សង្គ្រាមមជ្ឈិមបូព៌ា នឹងរីករាលដាលហួសពីតំបន់នេះ​ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដើម​ការវាយប្រហារឡើង​វិញ លើសាធារណរដ្ឋឥ​ស្លាម។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រព័ត៌មាន​ Sepah News របស់ខ្លួន​ កង​ឆ្មាំបានបញ្ជាក់​ថា៖ «ប្រសិនបើការឈ្លានពាន លើអ៊ីរ៉ង់ ត្រូវបានធ្វើឡើង​ម្តងទៀត សង្គ្រាមក្នុងតំបន់ដែលត្រូវ​បានសន្យាលើកនេះ នឹងរីករាលដាលហួសពីតំបន់នេះ​ ហើយការវាយប្រហារដ៏សាហាវរបស់យើង នឹងកម្ទេច​អ្នក»។

ការព្រមាននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើកិច្ចព្រមព្រៀង ស្ដី​ពី​ដំណោះស្រាយយូរអង្វែងណាមួយ មិន​ត្រូវបានឈានដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ទេ។

ភាគីទាំង២ បានបង្កើនការគំរាមកំហែងដាក់​គ្នា​ទៅវិញ​ទៅមក​ ខណៈពេលដែលកំពុងផ្លាស់ប្តូរសំណើ ដើម្បីបញ្ចប់សង្គ្រាម ដែលបានផ្ទុះឡើងកាល​ពី​ថ្ងៃទី២៨​ ខែកុម្ភៈ។ បទឈប់បាញ់មួយ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៨ ខែមេសា។

កង​ឆ្មាំរបស់​ទីក្រុង​តេអេរ៉ង់​បានបញ្ជាក់ថា៖ «សត្រូវ គឺអាមេរិក និង​ក្រុម​គាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ត្រូវតែដឹងថា ទោះបីជាមានការវាយលុកដែលបានធ្វើឡើងប្រឆាំងនឹងយើង ដោយប្រើសមត្ថភាពពេញលេញនៃកងទ័ពមាន​តម្លៃ​ថ្លៃបំផុតទាំង២ របស់ពិភពលោកក៏ដោយ ក៏​យើងមិនទាន់បានដាក់ពង្រាយកម្លាំងទាំង​ស្រុង​របស់​កង​ឆ្មាំ​បដិវត្តន៍ឥ​ស្លាមនៅឡើយទេ»។

គួរ​បញ្ជាក់ថា សង្គ្រាមមាន​រយៈពេល​ជិត ៤០ថ្ងៃ បានសម្លាប់មេដឹកនាំធំ​ៗជាច្រើន​រូបរបស់​អ៊ីរ៉ង់​ ក្នុង​នោះ​រួមមាន​ទាំងមេដឹកនាំកំពូល លោក​ Ayatollah Ali Khamenei ផង​ដែរ​ ដែលបង្កឲ្យ​មានការវាយប្រហារសង​សឹក​ដោយទីក្រុងតេអេរ៉ង់នៅទូទាំងតំបន់ ដោយប្រើប្រាស់​មីស៊ីល និងយានដ្រូន​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        24
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm