កម្មករសំណង់ស៊ូទ្រាំលំបាកខ្លាំង ដោយធ្វើការក្រោមអាកាសធាតុក្តៅខ្លាំង ស្របពេលដែលសីតុណ្ហភាពខ្ពស់ បានវាយប្រហារតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា ធ្វើឲ្យស្ថានភាពការងារក្រោមពន្លឺព្រះអាទិត្យរបស់ពួកគេ កាន់តែជួបបញ្ហាកើនឡើង ។
ស្របពេលដែលប្រទេសឥណ្ឌាជួបរលកកម្តៅពុំធ្លាប់ដែលមានពីមុននោះ ភាគច្រើននៃកម្មករក្រីក្រនៅក្នុងប្រទេសមួយនេះ ដែលតែងតែធ្វើការកណ្តាលវាលនោះ ងាយរងគ្រោះខ្លាំងបំផុត ចំពោះសីតុណ្ហភាពក្តៅបែបនេះ ។
កម្មករសំណង់ម្នាក់ ដែលធ្វើការនៅទីក្រុងភាគខាងលិច Nashik និយាយថា សព្វថ្ងៃនេះ សីតុណ្ហភាពពិតជាក្តៅខ្លាំងណាស់ ពេលដែលវាកើនឡើងដល់ចន្លោះ ៤១-៤៥អង្សាសេ ។ ដូចអ្នកឃើញស្រាប់ហើយថា ពួកយើងធ្វើការក្នុងស្ថានភាពលំបាកបែបណា ។
នៅក្នុងរដ្ឋធានីជាតិញូវដែលី ការិយាល័យឧតុនិយម រឃើញសីតុណ្ហភាពអតិបរមា មានរហូតដល់ ៤៥ អង្សាសេ និង ៤៧ អង្សាសេ ។
លោក Akhilesh Shrivastav គឺជាមន្រ្តីមកពីក្រសួងឧតុនិយមឥណ្ឌា និយាយថា ពេលដែលការព្យាករពីរលកកម្តៅនៅតែមានបែបនេះ ការប្រកាសអាសន្នក្នុងកម្រិតពណ៌លឿងទុំ ត្រូវបានចេញសម្រាប់រដ្ឋជាច្រើន រួមទាំងរដ្ឋ Punjab, Haryana និងរដ្ឋ Uttar Pradesh ផងដែរ ៕

