ទីក្រុង Ankara៖ អាល្លឺម៉ង់នឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ភាគអាគ្នេយ៍ទួរគី

2026/05/21 01:58:05 am        72


ទួរ​គីបានឲ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា អាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសនេះ សម្រាប់ការដាក់ពង្រាយរយៈពេល ៦ខែ ចាប់ពីខែមិថុនា ដើម្បីជំនួសប្រព័ន្ធដែល​ត្រូវ​ដាក់ពង្រាយ ជាផ្នែកមួយនៃវិធានការរបស់អង្គការ​ណាតូ (NATO) នៅភាគអាគ្នេយ៍នៃ​ប្រទេសទួរគី ដើម្បីជំរុញការការពារដែនអាកាស ក្នុងអំឡុងពេលមាន​សង្គ្រាម នៅអ៊ីរ៉ង់។

កាលពីខែមីនា ទីក្រុង​ Ankara បាននិយាយថា ប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់ភាគអាគ្នេយ៍ទួរគី នៅជិតមូលដ្ឋានរ៉ាដារបស់អង្គការ​ណាតូ ដើម្បី​ទប់​ទល់​នឹង​ការគំរាមកំហែងដោយ​មីស៊ីល ពីអ៊ីរ៉ង់​។ ប្រព័ន្ធ​ការពាររបស់អង្គការ​ណាតូ បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិក​ចំនួន ៤គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ អំឡុងសង្គ្រាម។

ក្រសួងការពារជាតិទួរគីបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ថែមពីលើប្រព័ន្ធការពារដែនអាកាស Patriot របស់អេស្ប៉ាញ ដែលកំពុងត្រូវបាន​ដាក់ពង្រាយនៅក្នុងប្រទេសរបស់យើង ប្រព័ន្ធ Patriot មួយ ក្នុងចំណោមប្រព័ន្ធបន្ថែមចំនួន ២ ដែលដាក់ពង្រាយដោយអង្គការ​ណាតូ ដោយសារតែជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវជំនួសដោយប្រព័ន្ធរបស់អាល្លឺម៉ង់»។

ក្រសួងការពារជាតិទួរគីបានបញ្ជាក់​ថា៖ «ការដាក់​ជំនួសនេះ ត្រូវបានគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ហើយប្រព័ន្ធនេះត្រូវបានគេរំពឹងថា នឹងនៅតែដំណើរការប្រហែល ៦ខែ»។ ក្រសួង​បាន​បន្ថែមថា ការវាយតម្លៃសន្តិសុខ នឹងបន្តសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត។

គួរ​បញ្ជាក់​ថា ទួរគី​ដែលមានកងទ័ពធំទី២ របស់អង្គការ​ណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចាត់វិធានការសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើអ្នកផ្គត់ផ្គង់ខាងក្រៅ នៅក្នុងឧស្សាហកម្មការពារជាតិ។ តែ​បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាង​នេះ​ក៏ដោយ ក៏វានៅតែខ្វះប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយ ហើយពឹងផ្អែកលើប្រព័ន្ធរបស់​អង្គការ​ណាតូដែលដាក់ពង្រាយនៅក្នុងតំបន់ ដើម្បី​ជួយ​គាំទ្រ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm