ប៉ូឡូញ៖ ការដាក់ពង្រាយកងទ័ពអាមេរិក ត្រូវបានពន្យារពេល មិនមែនលុបចោលទេ

2026/05/21 02:33:41 am        64


រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ បាននិយាយថា មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងឡើយ​ ក្នុង​ការ​កាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសនេះ​ ហើយ​ចំណាត់ការ​ថ្មីៗរបស់សហរដ្ឋអាមេរិក អាចនឹង​ត្រូវ​បាន​ពន្យារពេលការដាក់ពង្រាយជាបណ្តោះអាសន្ន បន្ទាប់ពីបានជួបជាមួយអនុប្រធានអគ្គ​​សេនាធិការចម្រុះសហរដ្ឋអាមេរិក លោក Christopher Mahoney។

កាលពីថ្ងៃអង្គារ (ទី១៩ ខែឧសភា ឆ្នាំ២០២៦) អនុប្រធានាធិបតី លោក JD Vance បានប្រាប់អ្នកសារ​ព័ត៌មានថា ការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ប្រទេសប៉ូឡូញត្រូវបានពន្យារពេល ប៉ុន្តែវាមិនត្រឹមត្រូវនោះ​ទេ ដែល​និយាយថា កងទ័ពកំពុងត្រូវបានដកចេញពីអឺរ៉ុប។

ប៉ូឡូញមានក្ដី​បារម្ភ​នៅ​មុននេះ​ដោយរបាយការណ៍ ដែល​ថា មន្ទីរបញ្ចកោណបានលុបចោលផែនការដាក់ពង្រាយកងទ័ពអាមេរិកចំនួន ៤.០០០នាក់ នៅក្នុងប្រទេស។ មន្ត្រីបានព្យាយាមធានាដល់ប្រជាជនប៉ូឡូញថា ករណីនេះ​មិន​កើត​ឡើង​នោះ​ទេ។

បន្ទាប់ពីជួបជាមួយលោក Mahoney លោក Wladyslaw Kosiniak-Kamysz បានប្រាប់អ្នកសារព័ត៌មានថា៖ «ការសម្រេចចិត្តដែលត្រូវបានធ្វើឡើង នៅសហរដ្ឋអាមេរិក និងផលវិបាករបស់វា អាចនឹង​ពន្យារពេលការដាក់ពង្រាយកងកម្លាំងអាមេរិកជាបណ្តោះអាសន្ន នៅប្រទេសប៉ូឡូញ ជាអ្វីដែលយើងបាននិយាយថាមិនមានការសម្រេចចិត្តកាត់បន្ថយ​កង​កម្លាំង​ទេ មានតែការផ្អាកជាបណ្តោះអាសន្នប៉ុណ្ណោះ»។

គួរ​បញ្ជាក់​ថា កាលពីដើមខែនេះ មន្ទីរបញ្ចកោណបានឲ្យ​ដឹង​ថា ខ្លួននឹងដកកងទ័ពចំនួន ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តនៅក្នុង​អង្គការ​ណាតូ (NATO) ដោយ​ការ​ប្រកាស​នេះកើត​ឡើង​ដោយ​សារ​​ការបែកបាក់កាន់តែធំឡើង រវាងប្រធានាធិបតីអាមេរិក Donald Trump និងអឺរ៉ុប ដែលជាប់ទាក់ទងនឹងជម្លោះអ៊ីរ៉ង់​៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        1
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm