ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ២នាក់របួស នៅភាគខាងត្បូងលីបង់

2026/05/21 03:06:07 am        40


មនុស្សយ៉ាងតិច ៧នាក់បានបាត់បង់ជីវិត និង ២នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសលីបង់ នៅថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ ជាការរំលោភចុងក្រោយបំផុតលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកំពុងដំណើរការ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា យន្តហោះចម្បាំង បានវាយប្រហារសង្កាត់ al-Baraka ក្នុងទីក្រុង Doueir ដោយសម្លាប់មនុស្សយ៉ាងតិច ៥នាក់ និងបណ្ដាលឲ្យរបួស ២នាក់ផ្សេងទៀត។ ទីភ្នាក់ងារនេះ បានឲ្យដឹងទៀតថា ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញដោយសារការវាយប្រហារនេះ។

សារព័ត៌មានដដែលបានបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀត បានសម្លាប់មនុស្ស ២នាក់ទៀត នៅជិតមន្ទីរពេទ្យមួយកន្លែង នៅក្នុងទីក្រុង Tebnine។ រលកនៃការវាយប្រហារថ្មីនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងលីបង់ កាលពីថ្ងៃអង្គារ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រី ៣នាក់ និងកុមារ ៣នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងលីបង់ នៅតែបន្តមាន ទោះបីជាបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែមេសា ហើយក្រោយមក បានពង្រីករហូតដល់ដើមខែកក្កដាក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        24
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        24
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm