អ៊ីតាលីនឹងកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជុំវិញការប្រព្រឹត្តចំពោះសកម្មជនកងនាវាទៅហ្កា​ហ្សា

2026/05/21 03:06:31 am        50


អ៊ីតាលីនឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ជុំវិញការប្រព្រឹត្តចំពោះសកម្មជនដែលពាក់ព័ន្ធនឹងកងនាវាជំនួយទៅកាន់តំបន់​ហ្កា​ហ្សា ដែលនាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni និងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានពិពណ៌នានៅ​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា «មិនអាចទទួលយកបាន»។

ថ្នាក់​ដឹកនាំ​ទាំង២ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «រូបភាពរបស់រដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Ben Gvir គឺមិនអាចទទួលយកបានទេ។ វាមិនអាចទទួលយកបានទេដែលអ្នកតវ៉ាទាំងនេះ រួមទាំងពលរដ្ឋអ៊ីតាលីជាច្រើនរូបផង​ដែរ​​ ត្រូវបានប្រព្រឹត្តដាក់​បែបនេះ ដែលជា​ការ​រំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស»។

រដ្ឋាភិបាលអ៊ីតាលីបានឲ្យ​ដឹង​ទៀត​ថា ខ្លួនកំពុងចាត់វិធានការភ្លាមៗ នៅកម្រិតស្ថាប័នខ្ពស់បំផុត ដើម្បីធានាឲ្យ​មា​ន​ការដោះលែងពលរដ្ឋអ៊ីតាលីដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ ទីក្រុងរ៉ូមក៏បានទាមទារផង​ដែរ​ឲ្យ​មានការសូម​អភ័យ​ទោស ចំពោះការប្រព្រឹត្តលើ​សកម្មជនទាំង​នោះ​ និងអ្វីដែលខ្លួនពិពណ៌នាថា ជាការមិនអើពើ ចំពោះសំណើជាក់លាក់របស់ខ្លួន។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ដោយសារហេតុផលទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលភ្លាមៗ ដើម្បីស្នើសុំការបំភ្លឺជាផ្លូវការ អំពីអ្វីដែលបានកើតឡើង»។

គួរ​បញ្ជាក់ថា កងនាវាផ្ដល់​ជំនួយ​មនុស្សធម៌ Global Sumud Flotilla នៅ​មុននេះ​បានឲ្យ​ដឹង​ថា នាវាទាំង ៥០​គ្រឿង នៅក្នុងក្បួននាវា​ជំនួយរបស់ខ្លួន ត្រូវបានឃាត់ទុក​ដោយអ៊ីស្រាអែល។ នាវា​ទាំងអស់ បានដឹកមនុស្សចំនួន ៤២៨នាក់ មកពី ៤៤ប្រទេស ដោយចេញដំណើរពីតំបន់​ Marmaris របស់ទួរគី ជា​ការប៉ុនប៉ងថ្មី ដើម្បីទម្លាយ​ការបិទផ្លូវដោយ​ខុសច្បាប់របស់អ៊ីស្រាអែល ដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧ មក​។ នេះមិនមែនជាឧប្បត្តិហេតុដំបូងដែលពាក់ព័ន្ធនឹងកងនាវានេះ​នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm