EU៖ ហានិភ័យឆ្លង​វីរុស Ebola ក្នុងប្លុក នៅ «កម្រិតទាបណាស់» ទោះមានក្ដី​ព្រួយបារម្ភ ពីការផ្ទុះឡើងនៅអាហ្វ្រិកក្ដី

2026/05/21 03:12:34 am        70


អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប នៅ​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យ​ដឹង​ថា ហានិភ័យនៃការឆ្លងវីរុស Ebola នៅសហភាពអឺរ៉ុប (EU) នៅតែមាន​«កម្រិត​ទាបណាស់» ដដែល​ សូម្បីតែចំពោះ​អ្នកធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់នៅតំបន់​អាហ្វ្រិកក៏ដោយ ខណៈដែលមន្ត្រីសុខាភិបាលបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។

អំឡុង​ពេល​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃត្រង់របស់គណៈកម្មការ EU នៅទីក្រុងប្រ៊ុចសែល​សែល (ប្រទេស​បែលហ្ស៊ិក) អ្នកនាំពាក្យ លោកស្រី Eva Hrncirova បាននិយាយថា EU កំពុងតាមដានយ៉ាងដិតដល់ចំពោះសភាព​ការណ៍​វិវត្តន៍​នានា ហើយត្រៀមខ្លួនឆ្លើយតបយ៉ាងឆាប់រហ័ស ប្រសិនបើចាំបាច់។

លោកស្រី Hrncirova បានបន្ត​ថា៖ «នៅពេលនេះ យោងតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) បាន​ឲ្យ​ដឹង​ថា ហានិភ័យនៃការឆ្លងវីរុស នៅទីនេះ ក្នុង EU គឺ​មាន​កម្រិត​ទាបណាស់ សូម្បីចំពោះ​អ្នកដែលធ្វើដំណើរទៅកាន់តំបន់នោះ​ក៏ដោយ»។

លោកស្រីបានប្រាប់​ថា បច្ចុប្បន្ន «មិនមានការចង្អុលបង្ហាញ» ដែលថា ប្រជាជននៅអឺរ៉ុបត្រូវចាត់វិធានការលើសពីការណែនាំសុខភាពសាធារណៈធម្មតានោះទេ។ លោកស្រី Hrncirova បានបន្ថែមថា គណៈកម្មាធិការសន្តិសុខសុខភាពរបស់ EU កំពុងជួបប្រជុំគ្នានៅថ្ងៃពុធនេះ​ ដើម្បីវាយតម្លៃស្ថានភាព និងពិភាក្សាថា តើវិធានការបន្ថែម នៅអឺរ៉ុប មានភាព​ចាំបាច់ដែរ​ ឬយ៉ាង​ណា​។

គួរបញ្ជាក់​ថា បើយោងតាមតួលេខចុងក្រោយបំផុតពីអង្គការសុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ​ មានករណីសង្ស័យជិត ៦០០ករណី ក្នុង​នោះ​រួមទាំងការស្លាប់ដែលសង្ស័យមាន​ជំងឺ​នេះ​ចំនួន ១៣៩​ករណីផងដែរ​។ នៅព្រឹក​ថ្ងៃពុធ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានថា ជំងឺ Ebola ចំនួន ៣៣ករណី ត្រូវបានបញ្ជាក់​អះអាង​នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm