ប្រទេសអារ៉ាប់រួម ជំរុញឱ្យអ៊ីរ៉ាក់ ទប់ស្កាត់ការវាយប្រហារពីទឹកដីរបស់ខ្លួនជាបន្ទាន់

2026/05/21 05:00:20 pm        70

ប្រទេសអារ៉ាប់រួម កាលពីថ្ងៃពុធ ទី២០ ខែឧសភា បានទាមទារឱ្យអ៊ីរ៉ាក់ទប់ស្កាត់ជាបន្ទាន់ការវាយប្រហារបន្ថែមទៀតពីទឹកដីរបស់ខ្លួន បន្ទាប់ពីការចោទប្រកាន់របស់ប្រទេសអារ៉ាប់រួមថា យានដ្រូនដែលកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ាក់។

ក្រសួងការបរទេស នៅក្នុងសេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យ «អ៊ីរ៉ាក់ ទប់ស្កាត់សកម្មភាពអរិភាពទាំងអស់ ដែលមានប្រភពចេញមកពីទឹកដីរបស់ខ្លួនជាបន្ទាន់ និងគ្មានលក្ខខណ្ឌ» ដោយនិយាយថាមានភាពចាំបាច់ក្នុងការដោះស្រាយការគំរាមកំហែងទាំងនោះឱ្យបានឆាប់រហ័ស ភ្លាមៗ និងដោយការទទួលខុសត្រូវ។

កាលពីថ្ងៃអាទិត្យ ការវាយប្រហារដោយយានដ្រូនដែលមិនត្រូវបានបញ្ជាក់ បានវាយប្រហារម៉ាស៊ីនភ្លើងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរដែលមានតែមួយគត់នៅពិភពអារ៉ាប់ ក្នុងតំបន់ Barakah ទីក្រុង Abu Dhabi បង្កឱ្យមានអគ្គិភ័យ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួស ឬការលេចធ្លាយសារធាតុវិទ្យុសកម្មនោះទេ។

កាលពីខែមុន ប្រទេសឈូងសមុទ្រជាច្រើន រួមមានប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងប្រទេសហ្ស៊កដានី បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ទីក្រុងបាកដាដ ធ្វើសកម្មភាពជាបន្ទាន់ដើម្បីបញ្ឈប់ការវាយប្រហារចេញពីទឹកដីរបស់ខ្លួនដោយក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់។

រួមជាមួយរដ្ឋឈូងសមុទ្រ ប្រទេសអ៊ីរ៉ាក់ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយការវាយប្រហារម្តងហើយម្តងទៀតដាក់គោលដៅលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក។


អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm