លោក Trump បង្ហាញពីបំណងពិភាក្សាអំពីការលក់អាវុធជាមួយមេដឹកនាំកោះតៃវ៉ាន់

2026/05/21 07:03:14 pm        73

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការសន្ទនាជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te អំពីលទ្ធភាពនៃការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ នៅពេលត្រូវបានសួរថាតើលោកមានផែនការជួបសន្ទនាតាមទូរស័ព្ទទៅលោក Lai មុនពេលធ្វើការសម្រេចចិត្តអំពីការលក់អាវុធដែរឬយ៉ាងណា លោក Trump បាននិយាយថា «ខ្ញុំនឹងនិយាយជាមួយលោក Lai។ ខ្ញុំនឹងនិយាយទៅកាន់មនុស្សគ្រប់គ្នា»។ ទាក់ទងនឹងការដោះស្រាយបញ្ហា លោកTrump និយាយថា «យើងមានស្ថានភាពនោះយ៉ាងល្អប្រសើរនៅក្នុងដៃ»។ ក្រោយមក លោកបានពិពណ៌នាអំពីជំនួបកំពូលកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីចិន លោក Xi Jinping ថាជា «ជំនួបដ៏អស្ចារ្យ»។

លោក Trump បាននិយាយបន្ថែមថា «យើងនឹងធ្វើការលើបញ្ហានេះ គឺបញ្ហាកោះតៃវ៉ាន់»។ កាលពីសប្តាហ៍មុន លោក Trump បានអធិប្បាយលើលទ្ធភាពនៃការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ បន្ទាប់ពីជំនួបកំពូលរបស់លោកជាមួយលោក Xi។ លោកនិយាយថា លោកនឹងត្រូវនិយាយជាមួយបុគ្គល «ដែលដឹកនាំកោះតៃវ៉ាន់»។ លោក Trump បានពិពណ៌នាអំពីលទ្ធភាពនៃការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ថាជា «គន្លឹះនៃចរចាដ៏ល្អ»។ ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ការសន្ទនារវាងលោក Trump និងលោក Lai នឹងជាការវិវឌ្ឍផ្នែកការទូតដ៏សំខាន់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់ មិនបានជួបពិភាក្សាគ្នាដោយផ្ទាល់ទេ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានផ្លាស់ប្តូរការទទួលស្គាល់ផ្នែកការទូតទៅទីក្រុងប៉េកាំង ពីទីក្រុងតៃប៉ិ ក្នុងឆ្នាំ ១៩៧៩»។ នៅឆ្នាំ២០១៦ មុនពេលលោក Trump ចូលកាន់តំណែងជាលើកដំបូង លោកបានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen។ វាជាចំណាត់ការដ៏កម្រមួយរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ហើយវាបានជំរុញឱ្យទីក្រុងប៉េកាំងធ្វើការតវ៉ាជាមួយទីក្រុងវ៉ាស៊ីនតោន។ អ្នកសង្កេតការណ៍បច្ចុប្បន្នកំពុងមានចម្ងល់ថាតើជំហររបស់លោក Trump អាចប៉ះពាល់ដល់គោលនយោបាយលក់អាវុធជាយូរអង្វែងមករបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ដែរ ឬយ៉ាងណា។


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm