កីឡា​ទោចក្រយាន​ជំរុញ​កីឡាករ​ធ្វើ​ស្វ័យ​ហ្វឹកហាត់​ទ្វេដង​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​

2021/04/27 09:59:58 am        121

​ស៊ី​ហ្គេម៖ ដោយសារ​ការ​រីក​រាល​ដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ស្ទើរ​ទាំង​អស់ត្រូវ​ខកខាន​ប្រមូលផ្ដុំ​ហ្វឹកហាត់ ជាក់ស្ដែង​កីឡា​ទោចក្រយានដែល​តម្រូវ​ឲ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ ឬ​ការ​ធ្វើ​ស្វ័យ​ហ្វឹកហាត់​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​ដោយពេល​វេលា​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​វៀតណាមកាន់តែ​កៀក​ខ្លាំង សហព័ន្ធ​បាន​ជំរុញ​កីឡាករ​បង្កើន​ការ​ហ្វឹក​ហាត់​ទ្វេដង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់​ថា កា​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ-​១៩ បច្ចុប្បន្នពិតជា​ប៉ះពាល់​ខ្លាំង​ ដល់​ផែនការ​ប្រមូល​ផ្តុំ​ជម្រើស​ជាតិ ហើយ​ការ​ប៉ះ​ពាល់​នេះមិនមែន​តែ​សហព័ន្ធ​ខ្លួន​នោះ​ទេ គឺ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដែល​ត្រៀម​ប្រមូល​ផ្តុំ​ក៏​រង​ផល​ប៉ះពាល់​ដែរ ខណៈ​ការប្រកួត​ស៊ី​ហ្គេម​កាន់តែ​កៀក ពោល​គឺ​នៅ​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ ដែល​មក​ទល់​ពេល​នេះមាន​ពេល​មិន​ដល់ ៧​ខែ​ផងក្នុង​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ។​ ដោយ​ហេតុនេះ សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​ផែនការ​ហ្វឹកហាត់​ជាប្រចាំ​ថ្ងៃ ទោះបីជា​ការ​ប្រមូលផ្តុំ​មិន​ទាន់​មានក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ នេះ​ក្ដី គឺ​សហព័ន្ធបាន​ធ្វើ​ការ​តាម​ដាន​កីឡាករ​-​កីឡា​ការិនី ដោយ​ដាក់​កម្មវិធី​កាលវិភាគ​ហ្វឹកហាត់​តាម​ផ្ទះ ឬ​ទីកន្លែង​សុវត្ថិភាព និង​ត្រួតពិនិត្យ​ពី​កម្រិត​សិទ្ធ​ផល​បច្ចេកទេស ទាំង​ការហាត់កម្លាំងកាយ កម្លាំង​ស៊ុ​ស និង​ភាព​អំណត់​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ធៀប​នឹង​ថេរវេលា​ផ្សេងៗដោយ​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ស្ទុង។​

​លោក នូ ចំរើន បាន​សង្កត់ធ្ងន់ថា សហព័ន្ធ​បាន​ជំរុញ និង​លើកទឹកចិត្តដល់​កីឡាករ​-​កីឡាការិ​នី​ឲ្យ​ខិតខំ​ហ្វឹកហាត់​ទ្វេ​រដង ទាំង​ម៉ោង​ហ្វឹកហាត់​ពេលព្រឹក និង​ពេល​ថ្ងៃ ដ្បិត​សហព័ន្ធ​សង្កេតឃើញថា ពេលវេលា​កាន់តែ​កៀក​មែនទែន​ហើយ សម្រាប់​ការចូលរួម​ស៊ី​ហ្គេម​ឆ្នាំនេះ។ ម្យ៉ាង​បើ​សម្លឹងមើល​ប្រទេសជិតខាង​ក្នុង​តំបន់​វិញ គេ​ត្រៀម​បាន​យ៉ាង​ល្អ ហេតុដូចនេះកម្ពុជា​យើង​មិនអាច​ដេក​ដួល​តាម​បរិបទ​នៃ​ជំងឺ​នេះ​បានឡើយ។​ ​ទន្ទឹម​ជាមួយគ្នា លោក​ក៏បាន​ថ្លែងអំណរគុណចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ ដែល​បានផ្តល់​វ៉ាក់សាំង​ដល់​កីឡាករ​កីឡាការិនី ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ត្រៀមខ្លួន​សម្រាប់​ការហ្វឹកហាត់ និង​ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា នាពេលខាងមុខ ពិសេស​សហព័ន្ធ​សូម​ថ្លៃ​ង​អំណរ​ ដល់​ប្រធាន​សហព័ន្ធ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​តែងតែ​យ​កក​ចិត្ត​ទុកដាក់ ដល់​សុខទុក្ខ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ជាប់​ជានិច្ច ក្នុង​បរិបទនៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm