រដ្ឋាភិបាលប្រទេសចិននិយាយថា ការកាត់បន្ថយការដំឡើងពន្ធដែលកំពុងត្រូវបានពិភាក្សាដោយប្រទេសចិន និងសហរដ្ឋអាមេរិក ទំនងជានឹងគ្របដណ្តប់លើទំនិញដែលមានតម្លៃ៣០ពាន់លានដុល្លារពីភាគីទាំងពីរ។ រដ្ឋាភិបាល ក៏បានបង្ហាញពីការត្រៀមខ្លួនបន្តការចរចាដើម្បីបន្ថែមពេលថ្ងៃផុតកំណត់នៅខែវិច្ឆិកា លើការផ្អាកការគ្រប់គ្រងការនាំចេញដែលអនុវត្តដោយប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មដើម្បីពិភាក្សាអំពីការកាត់បន្ថយការដំឡើងពន្ធ។ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីពិភាក្សាអំពីការរៀបចំក្របខ័ណ្ឌដើម្បីកាត់បន្ថយការដំឡើងពន្ធដែលនឹងមានតម្លៃយ៉ាងហោចណាស់៣០ពាន់លានដុល្លារសម្រាប់ភាគីនីមួយៗ។

ក្រសួងក៏បានបង្ហាញពីឆន្ទៈក្នុងការបន្ថែមពេលការផ្អាកលើការគ្រប់គ្រងនាំចេញដែលដាក់ដោយប្រទេសចិន និងសហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើដូច្នេះនឹងបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ និងបំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។ ប៉ុន្តែបាននិយាយថា ចិននឹងធ្វើការជាមួយសហរដ្ឋអាមេរិកលើ «ការព្រួយបារម្ភសមហេតុផល» ខណៈកំពុងអនុវត្តការគ្រប់គ្រងការនាំចេញរ៉ែដ៏កម្រ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដោយបង្ហាញថាខ្លួនអាចរក្សាការទប់ស្កាត់ទាំងនោះ។