អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗពីរ គឺការកែទម្រង់​គោល​នយោបាយ ​និងរដ្ឋបាលសារពើពន្ធ

2026/05/21 09:46:19 pm        282

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ស្របគ្នាជាមួយ​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ​បាន​កំណត់​នូវ​ទិសដៅ​កែ​ទម្រង់​សំខាន់​ៗ​ចំនួន​ពីរ​ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បី​ពង្រឹងគុណភាព ប្រសិទ្ធ​ភាព ​ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និង​ប្រសើរ​ឡើង។​

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសារពើពន្ធ ទាំងពីរនេះ គឺ​ តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម​នៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​ឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ (Manual) ទាំង​ស្រុង​មក​ធ្វើតាមប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងវិញ។

ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ក៏ជាមុខព្រួញមួយដ៏សំខាន់ ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង របស់មន្ត្រី និងការពង្រឹងក្រមសីលធម៌ ព្រមទាំង ពង្រឹងគុណភាពនៃការ​ផ្តល់​សេវា​ពន្ធ​ដារ​នានាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់, ការ​បង្កើត​អង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រនិងជាយន្តការពន្លឿនការងារសវនកម្ម ពន្ធដារ​ជូន​ដល់​អ្នកជាប់ពន្ធដែលមានអនុលោមភាពខ្ពស់។ ទន្ទឹមគ្នានេះ ការកែទម្រង់​នីតិ​វិធី​នៃ​កា​រ​អនុវត្ត​ការ​ងារ​ដោយ​បានរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ការងារ (SOP) នូវរាល់គ្រប់មុខងារ​ស្នូល​ក្នុង​ការ​បម្រើ​សេវា​អ្នកជាប់ពន្ធនានា។

ឯកឧត្តម បានអះអាងថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ដូចបានរៀបរាប់ខាងលើ ជាលទ្ធ​ផល​គឺ​ សម្រេចបានជោគ​ជ័យ ក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមាន​ការ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ និងបានក្លាយជា​អង្គភាព​ប្រមូល​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​អង្គ​ភាព​ប្រមូល​ចំណូល​នានា។​ ការប្រមូលចំណូលដោយជោគជ័យនេះ គឺជាសមិទ្ធផលនៃការកែទម្រង់របស់ រដ្ឋបាល​សារពើពន្ធកម្ពុជា ដើម្បីប្រមូលពន្ធឱ្យអស់សក្តានុពល និងប្រកបដោយតម្លាភាព បើទោះ​បី​ជា​ស្ថិតក្នុងបរិការណ៍ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី, មិនដំឡើងអត្រាពន្ធ និងអាករ និង​មាន​ការ​បន្តការផ្តល់ការលើកទឹកចិត្តពន្ធដារជាច្រើនជាបន្តបន្ទាប់ក៏ដោយ។

បើតាម ឯកឧត្តម គង់ វិបុល ការកែទម្រង់​រដ្ឋបាល​សារ​ពើពន្ធ​ដោយ​ជោគជ័យ​បាន​ធ្វើ​ឱ្យ​លទ្ធ​ផល​នៃ​ការ​ប្រមូល​ចំណូលពន្ធមានភាពល្អប្រសើរ អាចឆ្លើយតបបានគ្រប់​គ្រាន់​នឹង​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​សាធារណៈ​។ លើសពីនេះការប្រមូលចំណូលបានលើសផែនការនាពេលកន្លងមកក៏ផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល​ បំពេញបន្ថែមនូវកញ្ចប់ថវិកាសន្សំ ដើម្បីអភិវឌ្ឍ និងអនុវត្ត​គោល​នយោបាយ​នានា​បន្ថែម​ទៀត​ ជាពិសេសការចាត់វិធានការដោះស្រាយដើម្បីឆ្លើយតបយ៉ាងសមស្រប និងទាន់​ពេល​វេលា​ជា​មួយ​នឹង​វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការអន្តរាគម​ន៍​ចាំបា​ច់​នានា​កន្ល​ង​មក​៕ ​អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        72
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm