ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រាប់សមភាគី អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃពុធថា លោកស្វាគមន៍ចំពោះការបន្ត បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបន្ថែមថា លោកជឿថា បញ្ហាដែលមានជម្លោះរវាងភាគីទាំងពីរ អាចត្រូវបានដោះស្រាយ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីទួរគី។

សមាជិកអង្គការណាតូ ទួរគីដែលជាប្រទេសជិតខាងជាមួយអ៊ីរ៉ង់ បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុងតេអេរ៉ង់ និងអ្នកសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម។ ប្រទេសនេះ បានអំពាវនាវឲ្យបញ្ចប់ជម្លោះ និងបានបញ្ជូនសាររវាងភាគីទាំងពីរ។

លោក ត្រាំ បាននិយាយនាពេលថ្មីៗនេះថា ការចរចាជាមួយអ៊ីរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ខណៈពេលដែលព្រមានអំពីការវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេអេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព។
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលកិច្ចប្រជុំ ប្រធានាធិបតីរបស់យើង បាននិយាយថា លោកបានមើលឃើញការសម្រេចចិត្តបន្តបទឈប់បាញ់នៅក្នុងតំបន់ជម្លោះនៅក្នុងតំបន់របស់យើងថា ជាការវិវឌ្ឍវិជ្ជមាន ហើយថា លោកជឿថា ដំណោះស្រាយសមហេតុផលចំពោះបញ្ហាដែលមានជម្លោះ គឺអាចធ្វើទៅបាន»៕