មន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង

2026/05/21 10:17:56 pm        380

មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 សម្រាប់ធ្វើ ERCP ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង, កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរ​ពេទ្យ​ព្រះអង្គ​ឌួង បានថ្លែងថា ថ្ងៃនេះមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសដែលបាន​ដាក់ឲ្យដំ​ណើរការ​នូវ​ម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 នេះ សម្រាប់ធ្វើ ERCP និងមាន​តួនាទី​សម្រាប់ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង រួមមាន៖ ការប្រើ Laser ជំនួយក្នុងការបាញ់បំបែកក្រួសឱ្យតូចៗ ក្នុងករណីក្រួសធំៗមិនអាចចាប់បាន, ការចាប់ក្រួសក្នុងបំពង់បង្ហូរទឹកប្រមាត់, ការពិនិត្យការស្ទះ ឬការរលាក, ការដាក់បំពង់តូច (stent) ដើម្បីបើកការស្ទះ, ការយកគំរូកោសិកា (biopsy) ដើម្បីពិនិត្យរកជំងឺមហារីក មិនចាំបាច់វះកាត់ធំ អ្នកជំងឺសម្រាកពេទ្យរយៈពេលខ្លី។ ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង សង្ឃឹមថា ការដាក់ឲ្យដំណើរការម៉ាស៊ីនថ្មីនេះ និងបម្រើសេវាជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពីក្រុមពេទ្យគ្រូជំនាញ នៃមនី្ទរព្រះអង្គឌួងយើងកាន់តែប្រសិទ្ធភាព សុវតិ្ថភាព និងភាពកក់ក្តៅទ្វេដងជូនបងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានោះដែរលោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងលោកស្រីវេជ្ជបណ្ឌិត ជា ស៊ីហ្សែនី្ន ប្រធានផ្នែកយូនីតក្រពះ ពោះវៀន ថ្លើម និងឬសដូងបាត និងលោកវេជ្ជបណ្ឌិត ស្រ៊ាង គីមឡុង ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ នៃមនី្ទរពេទ្យព្រះអង្គឌួង បានបង្ហាញចំណាប់អារម្មណ៍ពិតជាមានសេចកី្តរំភើបរីករាយមែនទែន នៃការធ្វើទំនើបកម្មរបស់មន្ទីរពេទ្យព្រះអង្គឌួង បានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ Endoscope ERCPនាថ្ងៃនេះ ក្នុងគោលដៅចម្បង គឺបង្កើនគុណភាព ការពារសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស។

ជាចុងក្រោយក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាការៈឈឺចាប់ និងមានបញ្ហាសុខភាពអ្វីមួយកើតឡើង សូមប្រញាប់មកកាន់មនី្ទរពេទ្យ ដើម្បីពិនិត្យឲ្យឃើញបានទាន់ពេលវេលា ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        182
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm