ទូរទស្សន៍៖ កិច្ចចរចាជុំថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ អាចនឹងធ្វើឡើង នៅដើមខែមិថុនា

2026/05/21 10:24:11 pm        56

សារព័ត៌មាន Al Arabiya បានរាយការណ៍ដោយដកស្រង់ប្រភពថា កិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តីពីការដោះស្រាយជម្លោះនេះ អាចនឹងធ្វើឡើង នៅដើមខែមិថុនា។

យោងតាមប្រភពទាំងនោះ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើង នៅទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីចុងបញ្ចប់នៃរដូវបុណ្យហាជី (Hajj)។ ពិធីធម្មយាត្រាសំខាន់ៗនៅតាមទីតាំងពិសិដ្ឋរបស់សាសនាឥស្លាមក្នុងឆ្នាំ ២០២៦ ត្រូវបានគ្រោងទុកធ្វើ ពីថ្ងៃទី ២៥ ដល់ ២៩ ខែឧសភា។

ប្រភពក៏បាននិយាយផងដែរថា៖«ការងារកំពុងដំណើរការ ដើម្បីបញ្ចប់សំណើនៃកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់»។ នាយសេនាធិការកងទ័ពប៉ាគីស្ថាន លោក Asim Munir ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ ដើម្បី «ប្រកាសពីការកំណែចុងក្រោយនៃលក្ខខណ្ឌកិច្ចព្រមព្រៀង។

នៅថ្ងៃទី ១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំជាមួយអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក្រោយមកបានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងលើការដោះស្រាយជម្លោះរយៈពេលវែងបានទេ ដោយសារតែពុំមានការឯកភាពគ្នាលើចំណុចមួយចំនួន។

នៅថ្ងៃទី ២១ ខែមេសា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីចេតនារបស់លោកក្នុងការបន្ត បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់មិនទទួលស្គាល់ការបន្តបទឈប់បាញ់ឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនទេ ហើយនឹងធ្វើសកម្មភាពតាមដែលខ្លួនយល់ថា ចាំបាច់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        3
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm