ចូលឆ្នាំ ៣​ថ្ងៃ​ក្រុម​ជម្រើស​ជាតិ​នាំគ្នា​លេង​កីឡា និង​ល្បែង​កម្សាន្ត​ក្នុង​មណ្ឌល​បិទ​ខ្ទប់​

2022/04/19 05:12:43 pm        330

​កីឡា៖ ក្រុម​ជម្រើស​ជាតិ​គ្រប់​ប្រភេទ​កីឡាដែល​កំពុង​ប្រមូលផ្ដុំ​ ក្នុង​មណ្ឌល​ហ្វឹកហាត់​បិទ​ខ្ទប់នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​នាំគ្នា​ប្រកួត​កីឡា និង​លេងល្បែង​កម្សាន្ត​រយៈពេល ៣​ថ្ងៃ​ពេញនា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ ជំនួស​ឲ្យ​ការ​ដើរ​ហើរ​ចេញ​ក្រៅក្នុង​ន័យ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​នា​ខែ​ឧសភា​ខាងមុខ។​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិរយៈពេល ៣​ថ្ងៃកាលពី​ថ្មីៗ មជ្ឈមណ្ឌល​ពុំបាន​អនុញ្ញាត​ឲ្យ​គ្រូបង្វឹកក៏ដូចជា​កីឡាករ​-​កីឡាការិនី​ឈប់សម្រាក​នោះទេ តែ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​សហព័ន្ធ​កីឡា​ជាតិបានរៀបចំ​កម្មវិធី​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​ក្នុង​មណ្ឌល ដោយមាន​ការប្រកួត​កីឡា និង​ល្បែង​កម្សាន្ដ​សប្បាយៗ​ជាច្រើន រួមមាន​ការប្រកួត​បា​ល់​ទាត់ បាល់ទះ រត់​បណ្ដាក់​បុរស​-​នារី ១០០​ម៉ែត្រគុណ​នឹង ៤ ព្រមទាំង​ល្បែង​កម្សាន្ដ វាយក្អម លោត​ប៉ាវ និង​ច្រៀង​-​រាំង​កម្សាន្ដ​ជាដើម។​ ​ឆ្លើយតប​ជាមួយ​ការរៀប​ចំនេះក៏ដូចជា​ដើម្បី​បង្ការ​ជំងឺ​រាតត្បាត​ជាស​កល​ផង គេ​ឃើញ​ក្រុម​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡាបាននាំគ្នា​ចូលរួម​សកម្មភាព​ប្រកួត​កីឡា និង​ល្បែង​កម្សាន្ដ​នានារយៈពេល ៣​ថ្ងៃ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ផងដែរ រួមមាន​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋ​ន​កីឡា​, ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ថ្នាក់ជាតិ​ជាច្រើនរូប​ទៀតដើម្បី​លេង​កម្សាន្ដ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កីឡាករ​-​កីឡាការិនី​ទាំងអស់។

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដដែល​បន្ដថា បន្ទាប់ពី​ការចូលរួម​ប្រកួត​កីឡា និង​លេងល្បែង​កម្សាន្ដដើម្បី​អបអរសាទរ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​រួចមក ក្រុម​ជម្រើសជាតិ​ទាំងអស់ក៏បាន​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​វិញ​ធម្មតា ក្រោម​ការតាមដាន​សុខភាព និង​ការយកចិត្តទុកដាក់​ជាប់​លាប់​របស់​មជ្ឈមណ្ឌល ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។ ចំពោះ​វិធានការ​ក្នុង​មណ្ឌល​បិទ​ខ្ទប់​វិញ មិន​ថា មុន​-​ក្រោយ ឬ​អំឡុង​បុណ្យចូលឆ្នាំថ្មី​នោះទេ សម្រាប់​អ្នកចេញ​ក្រៅពេល​ត្រឡប់​ចូល​មណ្ឌល​វិញត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក​យ៉ាងហោច ៥​ថ្ងៃដើម្បី​តាមដាន​សុខភាព និង​ធ្វើតេស្ដ​កូ​វីដ​-១៩ មុន​អនុញ្ញាត​ឲ្យ​ចូល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជុំគ្នា​វិញ៕ ​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm