គណៈកម្មការអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ុយក្រែនលើកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុ ដែលបើកផ្លូវសម្រាប់គម្រោងចំណាយចំនួន ៣,២ ពាន់លានអឺរ៉ូនៅពាក់កណ្តាលខែមិថុនា នៅពេលដែលគម្រោងនេះ ត្រូវបានផ្តល់សច្ចាប័នដោយសភាអ៊ុយក្រែន។

ជំនួយម៉ាក្រូហិរញ្ញវត្ថុនេះ គឺជាផ្នែកមួយនៃគម្រោងហិរញ្ញប្បទានធំជាងរបស់សហភាពអឺរ៉ុបចំនួន ៩០ ពាន់លានអឺរ៉ូ ដែលនឹងធ្វើទីក្រុងគីវមានមូលនិធិពេញ ពីដើមឆ្នាំ ២០២៦ ដល់ចុងឆ្នាំ ២០២៧ ខណៈពេលដែលទីក្រុងនេះ កំពុងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Valdis Dombrovskis ស្នងការសេដ្ឋកិច្ចអឺរ៉ុប បាននិយាយថា៖«យើងបានបញ្ចប់ការចរចារបស់យើងជាមួយអ៊ុយក្រែនលើអនុស្សរណៈនៃការយោគយល់គ្នា ដែលគាំទ្រកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុរបស់យើងជាផ្នែកមួយនៃប្រាក់កម្ចីគាំទ្រអ៊ុយក្រែន»។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំបានចុះហត្ថលេខាលើអនុស្សរណៈនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយឥឡូវនេះវាត្រូវការភាគីអ៊ុយក្រែន ដើម្បីចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយសភាអ៊ុយក្រែនផងដែរ...ដូច្នេះយើងអាចបន្តការចំណាយបាន៕