មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក

2026/05/21 03:37:22 pm        43

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ សង្ឃឹមព្រឹត្តិការណ៍កីឡាទេសចរណ៍ នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការលើកតម្កើង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តកាន់តែច្រើននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៃតំបន់ប្រាសាទសំបូរព្រៃគុក។

ការបង្ហាញសុទិដ្ឋិនិយមនេះ ក្រោយឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ហាន កុសល អភិបាលខេត្តកំពង់ធំ បានជួបប្រជុំសម្រេចលើកម្មវិធីលម្អិត ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរជំនាញ លោក សេង អាន បានសម្ដែងក្ដីរីករាយ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើតព្រឹត្តិការណ៍ជាបន្ដបន្ទាប់ ពិសេសក្រោយប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើនឡើងៗ ជាក់ស្ដែងព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី ដែលគ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដាខាងមុខ លោកសង្ឃឹមថា នឹងជំរុញកំណើនទេសចរណ៍កាន់តែច្រើន ដើម្បីលើកតម្កើនប្រាង្គប្រាសាទបុរាណខ្មែរផង និងជួយដល់សហគមន៍តំបន់ប្រាសាទសំបូរព្រៃគុកផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គពីទីរួមខេត្ត ទៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមគំនិតរៀបចំ ដោយសហការជាមួយរដ្ឋបាលខេត្ត និងក្លិបកីឡារត់ដើម្បីសុខភាព KKRC នាដើមខែកក្កដាខាងមុខ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ។ ចំពោះកម្មវិធីកីឡានីមួយៗ រួមមានកីឡាជិះកង់ គ្រោងនឹងចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រ និងគ្រោងមានអ្នកចូលរួម ១ពាន់នាក់។

ចំណែកម្មវិធីរត់ឆ្លងកាត់ឧបសគ្គវិញ មានចំនួន ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ ចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ ចំពោះការចុះឈ្មោះ ក្រសួងទេសចរណ៍ នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក
2026/05/21 03:37:22 pm        1
Jhonathan Narvaez ឈ្នះដំណាក់កាលទី ១១ ប្រណាំងកង់ Giro d’Italia តែអ្នកនាំមុខរួមនៅតែជា Afonso Eulalio
2026/05/21 03:28:44 pm        1
ព្រះខ័នរាជស្វាយរៀង បន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី១១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
2026/05/21 09:46:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ដ្រីជំនាញ សង្ឃឹមកីឡាទេសចរណ៍ ជួយលើកតម្កើង និងទាក់ទាញភ្ញៀវកាន់តែច្រើន ទៅលេងប្រាសាទសំបូរព្រៃគុក

2026/05/21 03:37:22 pm
​Jhonathan Narvaez ឈ្នះដំណាក់កាលទី ១១ ប្រណាំងកង់ Giro d’Italia តែអ្នកនាំមុខរួមនៅតែជា Afonso Eulalio
2026/05/21 03:28:44 pm
​EU ចុះហត្ថលេខាលើ MOU ជាមួយអ៊ុយក្រែន ដើម្បីបើកផ្លូវសម្រាប់គម្រោងចំណាយនៅពាក់កណ្តាលខែមិថុនា
2026/05/21 03:28:15 pm
​មេដឹកនាំកំពូលអ៊ីរ៉ង់ ជំរុញមន្ត្រីឱ្យដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច
2026/05/21 03:26:38 pm
​ទូរទស្សន៍៖ កិច្ចចរចាជុំថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ អាចនឹងធ្វើឡើង នៅដើមខែមិថុនា
2026/05/21 03:24:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/20 09:40:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/19 11:30:32 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/19 05:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am