ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិបេឡារុស បានចេញផ្សាយវីដេអូកាលពីនៅថ្ងៃពុធ ទី ២០ ខែឧសភា ដែលត្រូវបានគេនិយាយថា បង្ហាញពីកងទ័ពប្រទេសបេឡារុស ចូលរួមក្នុងសមយុទ្ធកងកម្លាំងនុយក្លេអ៊ែររួមគ្នាជាមួយរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសពីសមយុទ្ធនុយក្លេអ៊ែររយៈពេលបីថ្ងៃ ដោយបាននិយាយថានឹងរួមមានទាំងការបាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលស៊ីបគោលដៅ។
សមយុទ្ធនេះ មានអ្នកចូលរួម ៦៤.០០០នាក់ និងយុទ្ធោបករណ៍ចំនួន ៧.៨០០គ្រឿង ដែលនឹងហ្វឹកហាត់ពីការរៀបចំ និងការប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរក្នុងករណីមានការឈ្លានពាន។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមព្រៀងកាលពីឆ្នាំ ២០២៣ មួយឆ្នាំបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងការទទួលទុកមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធ ទី២០ ខែឧសភា បានចេញផ្សាយវីដេអូដែលនិយាយថា នឹងបង្ហាញពីយុទ្ធោបករណ៍ក្នុងសមយុទ្ធនុយក្លេអ៊ែរ។

