រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ៦ខ្សែនៅក្នុងខេត្តពោធិ៍សាត់

2026/05/21 11:02:11 pm        311

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។

ផ្លូវចំនួន៦ខ្សែ ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះពីរខ្សែ ជាឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) កំពុងត្រូវបានកសាង ដែលខ្សែទី១៖ ផ្លូវភូមិបាគូ-ផ្ទះស្រែ ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែងជាង៧គីឡូម៉ែត្រកន្លះ តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ដែលចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន សម្រេចលទ្ធផលបាន៨៧ភាគរយ។ ខ្សែទី២៖ ផ្លូវវត្តព្រះធាតុ-ភូមិថ្មី ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែង៥,៣៧គ.ម តភ្ជាប់ពីភូមិបាគូ ទៅដល់ភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្ដៀង ដែលចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន៤៧,៩៣%។ ខ្សែទី៣៖ P8R08 ឈ្មោះផ្លូវ ស្ថានីយ-ធ្លក-បឹងចក ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែង១១គ.ម  តភ្ជាប់ពីភូមិស្ថានីយ ឃុំកណ្តៀង ទៅដល់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន៥៣,៤៨%។ ខ្សែទី៤៖ ផ្លូវ បន្ទាយត្រោក-កំពង់សំបួរ ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែង៤,២៧គ.ម. តភ្ជាប់ពីភូមិបន្ទាយត្រោក ឃុំស្រែស្តុក ទៅដល់ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្ដៀង ចាប់ផ្ដើមកសាងកាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន៤៤,៤%។

ផ្លូវទាំង៤ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។

ចំណែកខ្សែទី៥៖ ផ្លូវ ភ្នៅ-ផ្ទះព្រីង ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង ប្រវែង១២,២៦គ.ម តភ្ជាប់ពីភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ទៅកាន់ភូមិដំរីស ឃុំ កោះជុំ ស្រុកកណ្តៀង បានចាប់ផ្ដើមសាងសង់នៅខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន៤៦,២% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦ និងខ្សែទី៦៖ ផ្លូវ អូរស្ដៅ-វត្តវាល ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែងសរុប៤,៩៩គ.ម. តភ្ជាប់ពីភូមិអូរស្តៅ ឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ ទៅកាន់ភូមិផ្សារលើ ឃុំលលកស ស្រុកពោធិ៍សាត់ បានចាប់ផ្ដើមសាងសង់នៅឧសភា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៣៥,៦៣%។

ខ្សែផ្លូវទី៥ និងទី៦នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

សូមជម្រាបជូនដែរថា ក្នុងឱកាសពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង៦ខ្សែនេះ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការ ងារសាងសង់ស្របតាមកិច្ចសន្យា និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យផ្លូវមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕ អត្ថបទ ៖ ភារុន

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        37
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm