Aston Villa យកឈ្នះ Freiburg គ្រងជើងឯក Europa League ក្រោយខកខានឈ្នះពានអឺរ៉ុប ៤៤ឆ្នាំ

2026/05/21 11:29:48 pm        411

Aston Villa បានបញ្ចប់ការរង់ចាំពានរង្វាន់ដំបូងអស់រយៈពេល ៣០ ឆ្នាំ បន្ទាប់ពីយកឈ្នះ SC Freiburg ក្នុងលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។

ក្រុមរបស់លោក Unai Emery បានបង្ហាញទម្រង់លេងយ៉ាងល្អតាមរយៈបីគ្រាប់របស់ Youri Tielemans, Emi Bundia និង Morgan Rogers ដែលធ្វើឲ្យ Aston Villa ឈ្នះពានធំជាលើកដំបូងចាប់តាំងពីពួកគេលើកពាន League Cup ឆ្នាំ១៩៩៦ និងជាជ័យជម្នះលើកដំបូងនៅអឺរ៉ុប ចាប់តាំងពីឈ្នះពាន European Cup ឆ្នាំ១៩៨២ ក្រោយផ្តួល Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

ការឈ្នះរបស់ Villa ក៏ធ្វើឲ្យក្លិបមកពី Premier League ឈ្នះពាន Europa League ពីរឆ្នាំជាប់ៗគ្នា បន្ទាប់ពី Tottenham Hotspur ឈ្នះកាលពីរដូវកាលមុន ហើយក៏រក្សាក្តីសង្ឃឹមសម្រាប់ក្លិបអង់គ្លេសក្នុងការឈ្នះពានអឺរ៉ុបទាំង៣ផងដែរ ខណៈ Arsenal ត្រៀមលេងវគ្គផ្តាច់ព្រ័ត្រ Champions League និង Crystal Palace ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Conference League។

ជ័យជម្នះនេះក៏ជាពាន Europa League លើកទី៥សម្រាប់អ្នកចាត់ការ Unai Emery បន្ទាប់ពីធ្លាប់ឈ្នះ៣ដងជាមួយ Sevilla ម្តងជាមួយ Villarreal និងពេលនេះជាមួយ Aston Villa។ លោកក៏បានស្មើកំណត់ត្រារបស់ Carlo Ancelotti, José Mourinho និង Giovanni Trapattoni ក្នុងនាមជាគ្រូបង្វឹកដែលឈ្នះពានអឺរ៉ុបច្រើនបំផុតចំនួន៥ពានផងដែរ។

ចំណែក Freiburg នៅតែបន្តរង់ចាំឈ្នះពានធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបរយៈពេល ១២២ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm