ក្រុម​​ប្រជាធិបតេយ្យ​អាមេរិក​ជំរុញ​ឲ្យ​រារាំង​​លោក Trump ជុំវិញ​បញ្ហា​​គុយបា ខណៈ​សេតវិមាន​បង្កើន​សម្ពាធ

2026/05/21 11:35:19 pm        50

សមាជិក​ព្រឹទ្ធសភា​អាមេរិកមួយក្រុមរបស់​គណបក្ស​​ប្រជាធិបតេយ្យ​ ​កាលពី​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ​បានបង្ហាញ​នូវ​សំណើផ្លូវ​ការ​​ ​ដើម្បី​រារាំង​​លោក​ប្រធានាធិបតី Donald Trump កុំ​ឲ្យ​ប្រើប្រាស់​វិធានការ​យោធា លើ​​ប្រទេស​គុយបា ខណៈ​រដ្ឋបាល​របស់​លោក ​បាន​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាលរបស់​​កោះ​នេះ​ ដោយ​បាន​ចោទប្រកាន់ផ្លូវការ​លើ​​​អតីត​ប្រធានាធិបតី លោក​ Raul Castro។

ក្រុម​​ប្រជាធិបតេយ្យ លោក​ Tim Kaine មកពី​រដ្ឋ Virginia លោក Adam Schiff មកពី​រដ្ឋ California និង​លោក Ruben Gallego មកពី​រដ្ឋ Arizona បានបង្ហាញ​នូវ​សំណើផ្លូវ​ការ​ ​ស្តីពី​អំណាច​សង្គ្រាម​ ដើម្បី​រារាំង​ការប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​សហរដ្ឋអាមេរិក លើ​​កោះ​ដែល​គ្រប់គ្រង​ដោយ​លទ្ធិ​កុម្មុយនីស្ត​​មួយ​នេះ។

តំណាង​រាស្ត្រ​ទាំង​នោះ ​បាន​លើកឡើង​ពី​ការគំរាមកំហែង​ម្តងហើយម្តងទៀត​របស់​លោក​ប្រធានាធិបតីរបស់​គណបក្ស​​សាធារណរដ្ឋ ​ក្នុងការ​បញ្ជូន​កងទ័ព ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ នៅ​ទីក្រុងឡាហាវ៉ាន និង​របាយការណ៍​ ដែល​ថា បញ្ជាការ​ភាគខាងត្បូង​របស់​សហរដ្ឋអាមេរិក​ ត្រូវបាន​បញ្ជា​ឲ្យ​រៀបចំ​ផែនការ​វាយប្រហារ ទោះបីជា​​គុយបា​មិន​បង្ក​ការគំរាមកំហែងធំ​ដល់​​សន្តិសុខ​ជាតិ​​​របស់​​​សហរដ្ឋអាមេរិក​ក៏ដោយ។

លោក Kaine ដែលជា​អ្នក​ដឹកនាំ​​កិច្ចប្រឹងប្រែង​នៅក្នុង​សភា ​ដើម្បី​អនុវត្ត​បទប្បញ្ញត្តិ​របស់​រដ្ឋធម្មនុញ្ញ​ ដែលចែង​​ថា គឺ​ស្ថាប័ន​នីតិបញ្ញត្តិ មិនមែន​ប្រធានាធិបតី​ទេ ដែល​មាន​អំណាច​ប្រកាស​សង្គ្រាម​នោះ បាន​និយាយ​ថា៖ «យោធាអាមេរិក គឺល្អបំផុតនៅលើពិភពលោក ប៉ុន្តែសមាជិកកងទ័ពរបស់យើង មិនគួរត្រូវបានបញ្ជូនទៅក្នុងគ្រោះថ្នាក់នោះទេ នៅពេលដែលមិនមានអត្ថប្រយោជន៍ច្បាស់លាស់ដល់សហរដ្ឋអាមេរិក»។

យ៉ាង​ណាក្ដី ទោះបីជាសមាជិកសភា រួមទាំងសមាជិកគណបក្សសាធារណរដ្ឋមួយចំនួនផង​ដែរ​ មានក្ដី​បារម្ភ អំពីការដាក់ពង្រាយកងកម្លាំងអាមេរិកច្រើនលើកច្រើនសាររបស់លោក Trump ក៏ដោយ ក៏វាមិនមាន​ភាព​ច្បាស់លាស់​ភ្លាមៗនោះដែរ​ថា តើការ​ស្នើផ្លូវ​ការ​ ស្ដីពី​​អំណាចសង្គ្រាម ពាក់ព័ន្ធនឹង​គុយបានេះ​ នឹងទទួល​​បានជោគ​ជ័យ​​យ៉ាងដូចម្តេច នៅក្នុងសភា ដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើន ៥៣ ទល់​នឹង​ ៤៧សំឡេង​៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        1
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm