នគរ​បាល​អ៊ីស្រាអែលបង្ខំសកម្មជនកងនាវាជំនួយទៅហ្កាហ្សា លុតជង្គង់ និង​ចង​ស្លាប​សេក​ ខណៈពិភពលោកថ្កោល​ទោស

2026/05/21 11:40:06 pm        75

កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) នគរបាល​អ៊ីស្រាអែលបានបង្ខំសកម្មជនដែលនៅលើកងនាវាជំនួយឆ្ពោះ​ទៅតំបន់ហ្កាហ្សាឲ្យ​លុតជង្គង់ លើដីជាជួរៗ ដោយដៃរបស់ពួកគេត្រូវបានចងស្លាបសេក (ចង​ក្រពាត់ទៅ​ក្រោយ) ខណៈពេលដែលរដ្ឋមន្ត្រីម្នាក់ កំពុងសម្លឹងមើល ជាទង្វើ​ដែលនាំឲ្យ​មានការរិះគន់ពីមេដឹកនាំបរទេស និងសូម្បីតែពីខាងក្នុងរដ្ឋាភិបាលអ៊ីស្រាអែលផ្ទាល់តែ​ម្ដង​។

សកម្មជនទាំងនោះត្រូវបានឃុំខ្លួន បន្ទាប់ពីកងនាវារបស់ពួកគេត្រូវបានឃាត់​ទុក​ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃអង្គារ ហើយក្រោយមកត្រូវបាននាំទៅកាន់កំពង់ផែរបស់​​អ៊ីស្រាអែល​។ កងនាវាទាំង​នេះ ដែលបានចេញដំណើរពីភាគខាងត្បូងនៃ​ប្រទេសទួរគី កំពុងព្យាយាមជាថ្មី​ ដើម្បីផ្តល់ជំនួយទៅកាន់តំបន់ហ្កា​ហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បន្ទាប់ពីបេសកកម្មមុនៗ ក៏ត្រូវបានស្ទាក់ចាប់​​ដោយអ៊ីស្រាអែលផងដែរ។

បន្ទាប់ពីនគរបាល​បានឃុំខ្លួនសកម្មជនទាំង​នោះ​ ដែលអ្នករៀបចំ បាននិយាយថា មានមនុស្សចំនួន ៤៣០​នាក់ ក្នុងនោះ​រួមមាន​ទាំងពលរដ្ឋអ៊ីតាលី និងកូរ៉េខាងត្បូងផង​ដែរ​ រដ្ឋមន្ត្រីនគរបាលស្តាំនិយមជ្រុល​របស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះវីដេអូមួយនៅលើបណ្ដាញ​សង្គម​ X ដែលបង្ហាញពីមន្ត្រីនគរបាលកំពុងបង្ខំសកម្មជនម្នាក់ឲ្យ​ក្រាប​ទៅលើដី បន្ទាប់ពីរូប​​នាងស្រែកថា «ផ្ដល់​សេរីភាព​ឲ្យ​ប៉ាឡេស្ទីន»។ វីដេអូនេះក៏បង្ហាញពីសកម្មជនដែលត្រូវបានឃុំខ្លួនរាប់សិបនាក់ កំពុងលុតជង្គង់ជាជួរៗ ដោយដៃរបស់ពួកគេត្រូវបានចងក្រពាត់​ទៅ​ក្រោយ។

ប្រទេសជាច្រើន នៅអឺរ៉ុប កាលពីថ្ងៃពុធ បានរិះគន់យ៉ាងខ្លាំង ចំពោះការប្រព្រឹត្តលើ​សកម្មជនបែប​នេះរបស់អ៊ីស្រាអែល ដោយថ្កោលទោសថា ជាអំពើមិនអាចទទួលយកបាន និងអមនុស្សធម៌។ រដ្ឋមន្ត្រីការបរទេស និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង អ៊ីតាលី ហូឡង់ និងអូទ្រីស បានពិពណ៌នាអំពីសកម្មភាពរបស់អ៊ីស្រាអែលថា ជាការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈពេលដែលក៏ទាមទារផងដែរ​ឲ្យ​មានការពន្យល់ ការសូម​អភ័យ​ទោស និងការ​ដោះលែងពលរដ្ឋរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm