អាមេរិកពង្រាយក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ​ នៅ​តំបន់ការ៉ាអ៊ីព ស្របពេល​តានតឹងជាមួយ​គុយបា

2026/05/22 12:04:19 am        56

យោធាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ថា ក្រុមនាវាផ្ទុកយន្តហោះវាយប្រហារ USS Nimitz បានទៅដល់តំបន់ការ៉ាអ៊ីពហើយ​ ស្រប​ពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងប្រទេស​គុយបា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាបណ្ដាញ​សង្គម X បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិកបានឲ្យ​ដឹង​ថា៖ «​នាវាផ្ទុកយន្តហោះ USS Nimitz និងក្រុម​ជំនួយ​ផ្សេង​ទៀត​ គឺជាគំរូនៃការត្រៀមខ្លួន និងវត្តមាន ការទៅដល់ និងភាពខ្លាំង​ក្លាដែលមិនអាចប្រៀបផ្ទឹមបាន និងគុណសម្បត្តិជាយុទ្ធសាស្ត្រ»។

បញ្ជាការ​នេះ​បានបន្ថែមថា នាវាផ្ទុកយន្តហោះ USS Nimitz «បានបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅទូទាំងពិភពលោក ដោយធានាបាននូវស្ថិរភាព និងការពារលទ្ធិប្រជាធិបតេយ្យ ចាប់ពីច្រកសមុទ្រតៃវ៉ាន់ រហូតដល់ឈូងសមុទ្រអារ៉ាប់»។

គួរ​បញ្ជាក់​ថា ការដាក់ពង្រាយនេះបានកើតឡើងនៅថ្ងៃដដែលដែលរដ្ឋបាលរបស់​លោក​ប្រធានាធិបតី​លោក Donald Trump បានប្រកាសពីការចោទប្រកាន់ព្រហ្មទណ្ឌ ប្រឆាំងនឹងអតីតប្រធានាធិបតីគុយបា លោក Raul Castro ជុំវិញ​ការចោទ​ប្រកាន់​ថា បាន​បាញ់ទម្លាក់យន្តហោះស៊ីវិល ២គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមនិរទេសខ្លួន Brothers to the Rescue ដែលមានមូលដ្ឋាននៅទីក្រុង Miami ក្នុងឆ្នាំ១៩៩៦ ជាហេតុការណ៍​ដែលបានសម្លាប់មនុស្ស ៤នាក់ រួមទាំងជនជាតិអាមេរិក ៣នាក់ផងដែរ។

លោក Trump បាននិយាយដដែល​ៗ​ថា គុយបាគឺជា «ប្រទេសបន្ទាប់» បន្ទាប់ពីមាន​ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអះអាងថា ប្រទេសកោះគ្រប់គ្រងដោយកុម្មុយនីស្តមួយនេះ នឹងដួលរលំ «ឆាប់ៗនេះ»។

ចំណែក​អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា លោក Carlos Fernandez de Cossio បានព្រមាននៅថ្ងៃពុធនោះថា វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​មន្ត្រីគុយបាដែលត្រូវបានចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោន នឹងជួបប្រទះនឹង «ការតស៊ូយ៉ាងខ្លាំងក្លា» ពីប្រជាជនគុយបា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm