ក្រុមឃ្លាំមើលផ្ទៃក្នុងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលឥឡូវនេះលែងដំណើរការ អំពីរបៀបដែលមូលនិធិនេះបានចំណាយប្រាក់រាប់លានដុល្លារក្នុងជំនួយសង្គ្រោះបន្ទាន់ដែលបានបែងចែកសម្រាប់តំបន់ហ្សា។
ការស៊ើបអង្កេតដែលដឹកនាំដោយការិយាល័យអគ្គអធិការកិច្ច (OIG) របស់ក្រសួងការបរទេស ត្រូវបានគេរាយការណ៍ថា ផ្តោតលើជំនួយឥតសំណងចំនួន ៣០ លានដុល្លារ ដែលបានផ្តល់ឲ្យ GHF ក្នុងខែមិថុនា ឆ្នាំ ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជាតិអង់គ្លេស Financial Times។

អង្គការនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីរដ្ឋបាលលោក ត្រាំ និងរដ្ឋាភិបាលអ៊ីស្រាអែលជាយន្តការជំនួសសម្រាប់ការចែកចាយជំនួយនៅតំបន់ហ្កាហ្សា ដោយបានរារាំងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍ អ្នកស៊ើបអង្កេតកំពុងពិនិត្យមើលពីរបៀបដែលមូលនិធិត្រូវបានបែងចែក និងចំណាយ រួមទាំងការស្វែងរកប្រភពប្រាក់ និងការកំណត់តម្លៃអាហារ និងសេវាកម្មភស្តុភារដែលទិញដោយ GHF តាមរយៈអ្នកម៉ៅការឯកជន៕
