ចំណូលរបស់ Nvidia កើនឡើងដល់​កម្រិត​ខ្ពស់​បំផុត ៨១,៦ពាន់លានដុល្លារ ដោយសារតម្រូវការ AI

2026/05/22 12:48:43 am        48

ក្រុមហ៊ុនផលិត​បន្ទះឈីបលំដាប់យក្ស​របស់​សហរដ្ឋ​អាមេរិក គឺ​ Nvidia បានរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ ដែលមាន​កម្រិត​ខ្ពស់បំផុត កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦) ហើយបានចេញការ​ព្យាករដ៏រឹងមាំជាងការរំពឹងទុក ខណៈដែលតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) បានបន្តជំរុញកំណើន នៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។

ក្រុមហ៊ុនបានឲ្យ​ដឹង​ថា ប្រាក់ចំណូលសម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី២៦ ខែមេសា បានកើនឡើង ៨៥​ភាគរយ​ បើ​ធៀប​នឹងរយៈពេល​ដូច​គ្នានៅ​​ឆ្នាំមុន និងកើន​ឡើង​ ២០ភាគរយ​ ធៀប​នឹង​ត្រីមាសមុន ដោយ​ទឹក​ប្រាក់​ឡើង​ដល់ចំនួន​ ៨១,៦ពាន់លានដុល្លារ។

ប្រាក់ចំណូលពី​មជ្ឈមណ្ឌលទិន្នន័យ បានឈានដល់កម្រិត​ខ្ពស់​បំផុត​ ៧៥,២ពាន់លានដុល្លារ ដោយ​កើនឡើង ៩២ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​ និងឡើង ២១ភាគរយ​ ធៀប​នឹង​ត្រីមាសកន្លង​មក​។ តាម​រយៈ​របាយការណ៍មុនរបស់ខ្លួន ក្រុម​ហ៊ុន​បាន​បង្ហាញ​ថា ប្រាក់ចំណូលពី​ដំណើរការ​មជ្ឈមណ្ឌលទិន្នន័យ បានឡើង​ដល់កម្រិត​ ៦០,៤ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលបណ្តាញ បានកើនឡើងដល់ ១៤,៨ពាន់លានដុល្លារ។

ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុម​ហ៊ុន​ Nvidia គឺ​លោក Jensen Huang បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ «ការសាងសង់រោងចក្រ AI ដែល​ជា​ការពង្រីកហេដ្ឋារចនាសម្ព័ន្ធធំបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ កំពុងជួយ​ពន្លឿន​ក្នុងល្បឿនដ៏​លឿនអស្ចារ្យ​»។

លោក Huang បានបន្ថែម​ថា «ប្រព័ន្ធ​ Agentic AI បានចាប់​ផ្ដើម​កើត​ឡើង​ហើយ»​ ដោយលោក​បាន​បន្ថែមថា ក្រុម​ Nvidia កំពុង​ស្ថិត​នៅចំចំណុច​កណ្តាលនៃការផ្លាស់ប្តូរ ខណៈដែលវេទិការបស់ក្រុម​ហ៊ុន ដំណើរការ «នៅក្នុងគ្រប់ក្លោដ​ទាំងអស់»៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm