អ៊ីរ៉ង់ និងប៉ាគីស្ថានពិភាក្សាអំពីកិច្ចចរចាសន្តិភាព ខណៈលោក Trump និយាយថា អាមេរិកអាចបន្តសង្គ្រាមបានយ៉ាងឆាប់រហ័ស

2026/05/22 01:39:42 am        48

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតី Masoud Pezeshkian និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានពិនិត្យឡើងវិញនូវការវិវត្តក្នុងតំបន់ និងបានពិភាក្សាអំពីទស្សនវិស័យនៃការចរចារវាងសហរដ្ឋអាមេរិក និងទីក្រុងតេអេរ៉ង់ ស្របពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តសង្គ្រាម «យ៉ាងឆាប់រហ័ស» ប្រសិនបើមិនទទួលបានចម្លើយត្រឹមត្រូវចំពោះសំណើរបស់ខ្លួននោះទេ។

អ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងពិនិត្យឡើងវិញនូវជំហរចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងទីក្រុងតេអេរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកុម្ភៈ ហើយត្រូវបានផ្អាកក្រោមបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី០៨ ខែមេសា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានណែនាំថា លោកត្រៀមខ្លួនរង់ចាំ ប៉ុន្តែបានព្រមានអំពីការវាយប្រហារឡើងវិញ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀង។

ប៉ាគីស្ថានបានដាក់ខ្លួនជាអ្នកសម្របសម្រួលដ៏សំខាន់មួយ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់ នៅចុងខែកុម្ភៈ ដែលបង្កឲ្យ មានការសងសឹក និងការរំខានរបស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមូស ជាច្រករបៀងថាមពលសកលដ៏សំខាន់មួយដែលប្រេង និងឧស្ម័នប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់។

លោក Naqvi បានមកដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាម្ចាស់ផ្ទះនៃកិច្ចចរចាផ្ទាល់ដ៏កម្រជុំទី១ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីសម្របសម្រួលសន្តិភាព ចំពេលមានភាពតានតឹងឡើងវិញរវាងភាគីទាំងពីរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm