ក្រុមធម្មយាត្រា បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ King Abdulaziz ស្ថិតក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាច្រកដ៏សំខាន់មួយទៅកាន់ទីក្រុង Mecca សម្រាប់ពិធីបុណ្យធម្មយាត្រាហាជិប្រចាំឆ្នាំ ។
ពិធីបុណ្យហាជិ គឺជាធម្មយាត្រាមួយដែលជនមូស្លីមរាប់លាននាក់ ធ្វើដំណើរទៅកាន់ទីក្រុង Mecca ដើម្បីធ្វើពិធីសាសនារបស់ពួកគេ ដូចដែលបានផ្តល់ឱវាទដោយព្យាការីអ៊ិស្លាម Mohammad ដល់បរិវាររបស់លោក កាលពីរយៈពេល ១៤សតវត្សរ៍មុន ។
ប្រព័ន្ធច្បាប់កូតា សម្រាប់ភ្ញៀវទៅកាន់ទីក្រុង Mecca ដែលបានណែនាំកាលពីឆ្នាំ ១៩៨៧ ត្រូវបានស្វាគមន៍ដោយប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម ដើម្បីកំណត់ចំនួនអ្នកធ្វើធម្មយាត្រាដោយប្រទេសនិមួយៗ ត្រឹម ០,១ភាគរយនៃពលរដ្ឋរបស់ពួកគេ ។
ពិធីបុណ្យ Eid al-Adha ដែលស្ថិតក្នុងចំណោមពិធីបុណ្យសាសនាធំៗចំនួន ២របស់អ៊ិស្លាម នឹងចាប់ផ្តើមរហូតដល់សប្តាហ៍ក្រោយ ៕