រុស្ស៊ីបញ្ជាក់​ថា ខ្លួននឹងគាំទ្រគុយបា ខណៈសហរដ្ឋអាមេរិកបង្កើន​សម្ពាធ​ខ្លាំង​ឡើងៗ

2026/05/22 02:09:10 am        37


ប្រទេស​រុស្ស៊ីបានបញ្ជាក់​នៅ​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងផ្តល់ការគាំទ្រយ៉ាងសកម្មដល់គុយបា ទោះបីជាមានការប៉ុនប៉ងដោយ​សហរដ្ឋអាមេរិក ក្នុងការសម្លុត​កំហែង​ និងដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើងៗ លើ​កោះដែលគ្រប់គ្រងដោយលទ្ធិ​កុម្មុយនីស្តក៏ដោយ។

សហរដ្ឋអាមេរិកបានប្រកាសពីការចោទប្រកាន់ពីបទឃាតកម្ម ប្រឆាំងនឹងអតីតប្រធានាធិបតី លោក​ Raul Castro កាលពីថ្ងៃពុធ ដែលជាការបង្កើន​យ៉ាងខ្លាំង នៅក្នុងយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងគុយបា ជាកន្លែងដែលក្រុម​កុម្មុយនីស្តរបស់លោក Castro បានកាន់តំណែង ចាប់តាំងពីបងប្រុសរបស់លោក គឺលោក Fidel Castro បានដឹកនាំបដិវត្តន៍ក្នុងឆ្នាំ១៩៥៩​។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មបំផុតដល់ប្រជាជនគុយបាជាបងប្អូន ក្នុងអំឡុងពេលវេលា​ដ៏លំបាកបំផុតនេះ»។

លោកស្រី​បាន​បន្ថែម​៖ «យើងសូម​បញ្ជាក់ជាថ្មីនូវសាមគ្គីភាពពេញលេញរបស់យើងជាមួយគុយបា និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ការបំភិតបំភ័យ ហើយ​និងការប្រើប្រាស់វិធានការរឹតត្បិតជា​ឯកតោភាគីដោយ​ខុសច្បាប់ ការគំរាមកំហែង និងការសម្លុត​រក​ប្រយោជន៍​»។

យ៉ាង​ណាក្ដី លោកស្រី Zakharova មិនបានផ្តល់សេចក្ដី​លម្អិត អំពីការគាំទ្រដែលរុស្ស៊ីនឹងផ្តល់ឲ្យ​គុយ​បានោះទេ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm