ចក្រភពអង់គ្លេសកោះអញ្ជើញ​ប្រេសិតអ៊ីស្រាអែល ជុំវិញ​ការប្រព្រឹត្តិ​ លើ​សកម្មជនកងនាវាទៅ​តំបន់​ហ្កាហ្សា

2026/05/22 02:19:56 am        48


នៅ​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ ចក្រភពអង់គ្លេសបានកោះអញ្ជើញ​ប្រេសិតអ៊ីស្រាអែល ដើម្បីបង្ហាញ​ក្ដី​ព្រួយបារម្ភ និងទាមទារឲ្យមាន​ការពន្យល់ អំពីការប្រព្រឹត្តិ ចំពោះសកម្មជនកងនាវាផ្ដល់​ជំនួយ Global Sumud ដែលធ្វើដំណើរឆ្ពោះ​ទៅកាន់តំបន់​ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានឲ្យ​ដឹង​ថា ខ្លួនបានកោះអញ្ជើញ​ភារធារីអ៊ីស្រាអែល បន្ទាប់ពីមាន​នូវ​ «វីដេអូបង្កហេតុ​ដែលបង្ហោះដោយរដ្ឋមន្ត្រី (សន្តិសុខជាតិ) អ៊ីស្រាអែល លោក Itamar Ben-Gvir»។

សេចក្ដីថ្លែង​ការណ៍​បានកត់សម្គាល់ថា៖ «ការកោះហៅនេះ ឆ្លុះបញ្ចាំងពីការថ្កោលទោសយ៉ាងខ្លាំងរបស់ចក្រភពអង់គ្លេស ចំពោះអាកប្បកិរិយារបស់លោក ក្នុងការចំអកអ្នកដែលពាក់ព័ន្ធនឹងកងនាវា​ផ្ដល់​ជំនួយ​ Global Sumud។ អាកប្បកិរិយានេះ រំលោភលើស្តង់ដារជាមូលដ្ឋានបំផុតនៃការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្ស»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងក៏មានក្ដី​បារម្ភយ៉ាងខ្លាំងផង​ដែរ ចំពោះស្ថានភាព​នៃការឃុំខ្លួនដែលបានបង្ហាញ ហើយបានទាមទារឲ្យមាន​ការពន្យល់ពីអាជ្ញាធរអ៊ីស្រាអែល»។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា ខ្លួនបានបញ្ជាក់យ៉ាងច្បាស់ អំពីកាតព្វកិច្ចរបស់ពួកគេ ក្នុងការការពារសិទ្ធិរបស់អ្នកដែលពាក់ព័ន្ធទាំងអស់។

គួរបញ្ជាក់​ថា លោក Ben-Gvir បានបង្ហោះវីដេអូនេះនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធ ដោយបង្ហាញខ្លួនឯង កំពុងចំអកឲ្យ​សកម្មជនគាំទ្រប៉ាឡេស្ទីន ដែលត្រូវបានចងក្រពាត់ដៃ​ទៅ​ក្រោយ​ និងបង្ខំឲ្យ​លុតជង្គង់បន្ទាប់ពីត្រូវបានឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ។ រដ្ឋមន្ត្រីរូបនេះ បានបង្កឲ្យ​មានការខឹងសម្បា ទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីរូប​លោក​បានបង្ហោះវីដេអូរយៈពេល ១នាទីនោះ​។

កងនាវាដែលដឹកមនុស្ស ៤២៨នាក់ មកពី ៤៤ប្រទេស បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពីតំបន់​ Marmaris របស់ប្រទេស​ទួរគី ជា​ការប៉ុនប៉ងថ្មី ដើម្បីទម្លាយ​ការបិទផ្លូវខុសច្បាប់របស់អ៊ីស្រាអែលដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm