រុស្ស៊ីអះអាងថា ដណ្តើម​កាន់​កាប់​បានការតាំងទីតាំង​មួយ​ទៀត នៅអ៊ុយក្រែន

2026/05/22 02:38:24 am        46


ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅ​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះថា កងកម្លាំងរបស់ខ្លួន បានដណ្តើម​កាន់​កាប់​ទីតាំង​មួយផ្សេងទៀត នៅក្នុងតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

តាម​រយៈ​សេចក្តីថ្លែងការណ៍មួយ លើ​កម្មវិធីផ្ញើសារ​ Telegram ក្រសួងបានបញ្ជាក់​ថា ក្រុមកងកម្លាំង Sever ឬក្រុមភាគខាងជើង បានគ្រប់គ្រងភូមិ Shesterivka។ ជាមួយ​គ្នានេះ ក្រសួងក៏បានអះអាងផងដែរថា អ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាសពេញមួយយប់ ដោយប្រាប់ថា យានដ្រូនចំនួន ១២១គ្រឿង ត្រូវស្ទាក់ចាប់បាន នៅទូទាំងទឹកដីរុស្ស៊ី។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelenskyy បានបញ្ជាក់ថា ទីក្រុងគីវបានបើកការវាយប្រហារដោយយានដ្រូន លើ​រុស្ស៊ី ដោយពណ៌នាអំពីប្រតិបត្តិការ​ថា ជា «ទណ្ឌកម្មរយៈចម្ងាយឆ្ងាយ»។

បើ​យោងតាមលោក Zelenskyy បាន​ឲ្យ​ដឹង​ថា រោងចក្រចម្រាញ់ប្រេងធំជាងគេមួយរបស់រុស្ស៊ី នៅក្នុងទីក្រុង Syzran ក្នុងតំបន់ Samara ត្រូវរង​ខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារ​ការវាយប្រហារនេះ។

យ៉ាង​ណាក្ដី ការផ្ទៀងផ្ទាត់ឯករាជ្យ ជុំវិញ​ការអះអាងពីភាគី​ទាំង២ នៅតែជួបការលំបាក ដោយសារតែសង្គ្រាមកំពុងបន្តមាន​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm