សារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្នែកខ្លះនៃអ្វីដែលពួកគេចាត់ទុកថាជារោងចក្រវារីអគ្គិសនីធំបំផុត នៅទីក្រុង Tanchon ខេត្ត South Hamgyong ។
រូបភាពវីដេអូឃ្លីបដែលផ្តល់ជូនដោយ KCNA ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់បានដោយឯករាជ្យ ឃើញក្រុមមន្រ្តីកូរ៉េខាងជើង រួមទាំងប្រធានគណៈរដ្ឋមន្រ្តីលោក Pak Thae Song កំពុងអង្កេតរោងចក្រ និងទីតាំងជុំវិញ ក្នុងស្ថានីយវារីអគ្គិសនី Tanchon ជាទីដែលការសាងសង់ដំណាក់កាលដំបូង ទើបតែបញ្ចប់ ។
KCNA រាយការណ៍ថា ជាមួយនឹងការបញ្ចប់ស្ថានីយថាមពល Tanchon លេខ ១ លេខ ៥ និងលេខ ៦ ជោគជ័យដ៏គួរឲ្យចាប់អារម្មណ៍មួយ ត្រូវសម្រេចបាន ក្នុងការផលិតធនធានធារាសាស្រ្តទ្រង់ទ្រាយធំ រួមទាំងផ្លូវទឹកក្រោមដីលាតសន្ធឹងរាប់សិបគ.ម ។
ប្រកាសដំបូងនៅក្នុងសុន្ទរកថាឆ្នាំថ្មី ឆ្នាំ ២០១៦ របស់មេដឹកនាំ Kim Jong Un គម្រោងស្ថានីយថាមពលវារីអគ្គិសនី Tanchon បានប្រឈមនឹងការពន្យាពេលអស់រយៈពេលជាច្រើនឆ្នាំ ៕