ពលរដ្ឋស្នើរឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយ​ជួសជុល​ផ្លូវមួយខ្សែ​ក្នុងមូលដ្ឋាន​ដែល​រងការខូចខាត​ពិបាក​ធ្វើដំណើរ

2022/04/19 11:37:53 am        976

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុច ភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្មើឲ្យអាជ្ញាធរក្រុង សង្កាត់ប៉ោយប៉ែត ជួយជួសជុលផ្លូវលំមួយខ្សែក្នុងមូលដ្ឋាន រស់នៅរបស់ពួកគាត់ ដោយរដូវវស្សា ឬពេលមានភ្លៀងធ្លាក់ម្តងៗ សូម្បីតែជិះកង់ ម៉ូតូ ក៏ពិបាកធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា កន្លងមកបងប្អូន​ប្រជាពលរដ្ឋទាំង​អស់​តែងតែ​គៀងគរ​នាំគ្នា​ប្រមូលថវិកា ដើម្បីទិញដីចាក់ផ្លូវជាមួយខាងអាជ្ញាធរភូមិជាអ្នកសម្របសម្រួល ប៉ុន្តែ​ខណៈពេល​មានវិបត្តិកូវីដ នេះ​ពួកគាត់​គ្មាន​លទ្ធភាព​រក​ប្រាក់ចំណូល​ដើម្បី​រកថវិកា​មកទិញដីចាក់ផ្លូវនោះទេ ដូច្នេះទើប ស្នើសុំឲ្យអាជ្ញាធរជួយសម្រួលចំពោះបញ្ហាទាំងអស់នេះផង ព្រោះកន្លងមក​នៅ​ចំណុចភូមិមិត្តភាពនេះ ទីតាំងខ្លះ​ក៏ទទួល​បានផ្លូវល្អ​​ជាបេតុងហើយ ទីតាំងខ្លះទៀត​ក៏​ពុំបាន​ទទួលផ្លូវល្អ​សំរាប់ការធ្វើដំណើរនោះទេ ជាក់ស្តែង​នៅ​ត្រង់ចំណុចភូមិមិត្តភាព​នេះតែម្តង​។

ពាក់ព័ន្ធបញ្ហាប្រឈមនេះដែរលោក សន មន្នី មេភូមិមិត្តភាព បានឲ្យដឹងថា កន្លងមក​ក្នុងនាម​លោកជាមេភូមិតែងតែ​ទទួលនូវរាល់​សំណូមពរ​ និង​ការលំបាកផ្សេងៗ​របស់ប្រជាពលរដ្ឋ​រស់នៅ​ក្នុងមូលដ្ឋាន ​និង​បាន​ដាក់សំណើរ​ជូនទៅខាង​សង្កាត់ប៉ោយប៉ែត ជា​ញឹកញាប់​ទៅ​តាមអ្វីដែល​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋាន សំណូមពរ​ រាល់បញ្ហាលំបាក ប៉ុន្តែខាងសង្កាត់​ប៉ោយប៉ែត ​ក៏ដូចជា​សាលាក្រុង​គឺ​ពុំ​មាន​ចម្លើយ​ឬក៏​ចំណាត់ការណាមួយ​សំរាប់​ជាការ​ដោះស្រាយមកឲ្យថ្នាក់​ក្រោម​នោះឡើយ។កត្តា​ទាំងអស់នេះ ​ហើយ​គឺ​ជាបញ្ហាប្រឈម​មួយ​ដ៏​ស្មុគស្មាញ​សំរាប់​អាជ្ញាធរថ្នាក់​ក្រោម​ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

យ៉ាងណាម៉ិញលោក ​គាត ហុល ​អភិបាលក្រុងប៉ោយប៉ែតBTV មិនអាច​សុំការ​ស្រាយ​បំភ្លឺ​បានទេ​ដោយ​សារ​ទូរស័ព្ទរបស់​លោក​មិន​អាច​ធ្វើការទំនាក់ទំនងបាន៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm