ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ បាក់​រលំអគារសម្លាប់មនុស្សយ៉ាងតិច​ ៤នាក់ នៅទីក្រុង Fez របស់​ម៉ារ៉ុក

2026/05/22 03:39:18 am        45

មានមនុស្សយ៉ាងហោចណាស់ ៤នាក់ បានបាត់បង់ជីវិត​ និង ៦នាក់ផ្សេងទៀត រងរបួស នៅពេលដែលអគារកម្ពស់​ ៤ជាន់មួយ​ខ្នង បានបាក់​រលំ នាពេល​យប់ នៅក្នុងទីក្រុង Fez ដោយ​មាន​ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ នៅ​ភាគខាងកើតនៃទីក្រុង Rabat របស់ប្រទេសម៉ារ៉ុក។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​អាជ្ញាធរមូលដ្ឋាន កាល​ពី​ថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦)។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ 2M បានរាយការណ៍​ថា មាន​អ្នក​ស្លាប់​ ១១នាក់ មុនពេលចេញការកែតម្រូវជាផ្លូវការ។ អាជ្ញាធរបានឲ្យ​ដឹង​ថា ការស្វែងរកអ្នកផ្សេងទៀតដែលអាចកប់​នៅ​ក្រោម​អគារ​នោះ​ កំពុងបន្ត។ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញវីដេអូរបស់អ្នកជួយសង្គ្រោះ និងអ្នកស្រុក កំពុងជីកកកាយតាមគំនរបាក់បែក។

អាជ្ញាធរ បាន​បញ្ជាក់​ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមឡើង ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុនេះ ហើយអ្នកស្រុកនៅ​ក្បែរ​អគារជាប់គ្នា ត្រូវបានសុំ​ឲ្យ​ចាក​ចេញជាការប្រុងប្រយ័ត្ន ដោយ​ភ័យ​ខ្លាច​ថា មាន​ការ​បាក់​រលំបន្ថែមទៀត។

ទីក្រុង Fez ជាអតីតរដ្ឋធានីដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៨ និងជាទីក្រុងដែលមានប្រជាជនច្រើនបំផុតទី៣ របស់ប្រទេស បានឃើញមាន​ឧប្បត្តិហេតុស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុង​នោះ​រួមទាំងហេតុកាណ៍​ ក្នុងខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលអគារចំនួន ២ បានបាក់​រលំ ដោយបានធ្វើ​ឲ្យ​មនុស្សយ៉ាងហោចណាស់ ២២នាក់ស្លាប់​៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm