Amnesty ប្រឆាំងផែនការអ៊ីស្រាអែល ក្នុងការបង្ខំ​ឲ្យ​ផ្លាស់​ទីលំនៅ​សហគមន៍ Bedouin របស់ទីក្រុង Jerusalem

2026/05/22 03:39:40 am        40

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅ​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ បានអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែលឲ្យ​បញ្ឈប់ផែនការបង្ខំ​ប្រជាជនប៉ាឡេស្ទីនឲ្យ​ផ្លាស់​​ទីលំនៅ​ចេញពីសហគមន៍ Bedouin របស់​​ភូមិ Khan al-Ahmar នៅភាគខាងកើតនៃទី​ក្រុងហ្ស៊េរុយ​សាឡឹមខាងកើត (East Jerusalem) ដែលត្រូវបាន​កាន់កាប់ ដោយព្រមានថា វិធានការឲ្យ​រើ​ចេញ​​នេះ អាចស្មើនឹង «ឧក្រិដ្ឋកម្មសង្គ្រាម»។

តាម​រយៈ​ការបង្ហោះមួយនៅលើបណ្ដាញ​សង្គម X អង្គការនេះ បានលើក​ឡើង​ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក​ Bezalel Smotrich បានណែនាំការចាប់ផ្តើមនីតិវិធី ដើម្បី​ឲ្យប្រជាជនផ្លាស់​ទីលំនៅ​ដោយ​បង្ខំ និងបំផ្លាញ​ទ្រព្យសម្បត្តិរបស់ពួកគេ។

អង្គការលើកលែងទោសអន្តរជាតិនេះ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ Smotrich បានភ្ជាប់ចំណាត់ការ​នេះ ទៅនឹងរបាយការណ៍ ទាក់ទងនឹងសំណើរបស់រដ្ឋ​អាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បី​ឲ្យ​ចេញដីកាចាប់ខ្លួន ចំពោះ​រូប​លោក ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អង្គការលើកលែងទោសអន្តរជាតិបានសង្កត់ធ្ងន់​ថា «ការបង្ខំ​ឲ្យ​រើ​ចេញ​ដោយ​ខុសច្បាប់នេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយអាចបង្កើតបាន​ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយពិពណ៌នាអំពីការគំរាមកំហែងឲ្យ​ផ្លាស់ទីលំនៅនេះ​ថា ជា «វិធានការសងសឹកប្រឆាំងនឹងយុត្តិធម៌អន្តរជាតិ ដែល​បង្ហាញពីវិសាលភាពនៃការមិនអើពើរបស់អ៊ីស្រាអែល ចំពោះច្បាប់អន្តរជាតិ។

អង្គការនេះបានអំពាវនាវឲ្យ​សហគមន៍អន្តរជាតិចាត់វិធានការ​​ «បន្ទាន់» ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងបានជំរុញឲ្យ​រដ្ឋភាគី នៅ​ ICC បដិសេធវិធានការសងសឹកណាមួយ ប្រឆាំងនឹងតុលាការនេះ​ ហើយ​គាំទ្រកិច្ចប្រឹងប្រែងយក​​អ្នកដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឲ្យ​ទៅ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm