រុស្ស៊ី ដំឡើងសាច់ដុំនុយក្លេអ៊ែរ ខណៈភាពតានតឹងកើនឡើងជាមួយសម្ព័ន្ធយោធាណាតូ

2026/05/22 03:30:03 pm        94

រុស្ស៊ីបានបាញ់មីស៊ីលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ និងបានបញ្ចេញគ្រាប់នុយក្លេអ៊ែរទៅឲ្យអង្គភាពមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរទ្រង់ទ្រាយធំ ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសម្ព័ន្ធយោធាណាតូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងសកម្មភាពយានដ្រូននៅក្នុងតំបន់បាល់ទិក។

រុស្ស៊ី កំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរធំបំផុតមួយចំនួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលមានអ្នកចូលរួម ៦៤.០០០នាក់ ដើម្បីហ្វឹកហាត់កងកម្លាំងរបស់ខ្លួនក្នុងការត្រៀម និងប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរក្នុងករណីមានការឈ្លានពាន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov និងឧត្តមសេនីយ៍ជាន់ខ្ពស់ថា ការប្រើប្រាស់អាវុធបែបនេះនឹងតែងតែជាវិធានការពិសេស និងខ្លាំងបំផុតនៃជម្រើសចុងក្រោយ។ លោក Putin បាននិយាយនៅក្នុងវិមានក្រឹមឡាំងថា «ដោយមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងពិភពលោក និងការលេចចេញនូវការគំរាមកំហែងនិងហានិភ័យថ្មី ការប្រើប្រាស់នុយក្លេអ៊ែរទាំងបីវិស័យមានលើគោក លើទឹក និងលើអាកាសរបស់យើង ត្រូវតែបន្តបម្រើជាអ្នកធានាដែលអាចទុកចិត្តបាននៃដែនអធិបតេយ្យភាពនៃរដ្ឋសហភាពរុស្ស៊ី និងប្រទេសបេឡារុស។ លោកបាននិយាយបន្ថែមថា ខណៈរុស្ស៊ីមិនចង់ពាក់ព័ន្ធក្នុងការប្រកួតប្រជែងសព្វាវុធ ប្រទេសនេះនឹងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន និងរក្សាពួកគេឱ្យនៅក្នុងកម្រិតគ្រប់គ្រាន់ រួមទាំងមីស៊ីល និងនាវាមុជទឹកថ្មីៗផងដែរ។ រុស្ស៊ី មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤.៤០០គ្រាប់ត្រូវបានដាក់ពង្រាយនិងស្តុកទុក ខណៈសហរដ្ឋអាមេរិកមានប្រហែល ៣.៧០០គ្រាប់ នេះបើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក។ ប្រទេសចិន គឺជាមហាអំណាចនុយក្លេអ៊ែរធំបំផុតទីបីរបស់ពិភពលោក មានប្រហែល ៦២០គ្រាប់ បន្ទាប់មកគឺប្រទេសបារាំងមាន ២៩០គ្រាប់ និងអង់គ្លេសមានប្រហែល២២៥គ្រាប់ នេះបើយោងតាមសហព័ន្ធ។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm