នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sharif នឹងទៅទស្សនកិច្ចនៅ​​ចិន ខណៈបង្កើន​​​ល្បឿន​​ការទូតដើម្បី​​បញ្ចប់សង្គ្រាម​អ៊ីរ៉ង់

2026/05/22 05:16:31 pm        58

ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ​​២១​ ឧសភា​​សប្ដាហ៍នេះ​​ ​ថា ​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នឹងទៅទស្សនកិច្ចប្រទេសចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦​ ខែឧសភាខាងមុខ​​នេះ​​ ប៉ុន្តែ​​ពុំ​​បានបញ្ជាក់ទេ​ ថាសង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវលើ​ក​​យកទៅ​ពិភាក្សា ឬអត់។​​

ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង ​បានស្វែងរកការសម្របសម្រួលក្នុងជម្លោះមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ​​​២០២៦​។

កិច្ចព្រមព្រៀងឈប់បាញ់ចាប់តាំងពីថ្ងៃទី ៨ ខែមេសា​​​ឆ្នាំនេះ ​ បានបញ្ឈប់អរិភាព ប៉ុន្តែប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ​ថា ​ទ្វារ​សម្រាប់ការទូតកំពុងបិទ។

អ្នកនាំពាក្យក្រសួងចិនខាងលើ​​​ លោក Guo Jiakun បាន​ឲ្យ​ដឹងថា​ ​មេដឹកនាំចិន និងប៉ាគីស្ថាននឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលជាកង្វល់រួម។

ប៉ាគីស្ថាន​បាន​បង្កើន​​ល្បឿន​ផ្នែក​​​​​​ការទូត​កាលពី​ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ​​​ ដើម្បី​ពន្លឿន​ការចរចា​សន្តិភាព​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់ ​ទោះបីជា​ទីក្រុង​តេអេរ៉ង់​ហាក់ដូចជា​បាន​ពង្រឹង​ជំហរ​របស់ខ្លួន​លើ​បញ្ហា​នុយក្លេអ៊ែរ​ ​ស្រប​​ពេល​មាន​ការគំរាម​វាយប្រហារជា​​ថ្មី​ពី​ប្រធានាធិបតី​អាមេរិក ​ប្រសិនបើ​លោក​មិន​ទទួលបាន​ចម្លើយ​ត្រឹមត្រូវ ​ក៏ដោយ​៕


អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        2
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm