ហ្វីលីពីនប្ដេជ្ញា​ចាប់ខ្លួនភ្លាមៗ​សម្រាប់​​សមាជិកព្រឹទ្ធសភារត់គេចខ្លួន ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិកំពុង​​​​រកមុខ​ ​​​

2026/05/22 06:20:02 pm        52

ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន NBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ​​២១​​ ឧសភា ​សប្ដាហ៍នេះ​ ថា ស្ថាប័ន​​នេះ​ នឹង​​​​ចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់​មួយរូប​​ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តាមរកមុខ​​​​​ ដោយមិនបង្អង់យូរ មួយថ្ងៃបន្ទាប់ពីតុលាការបានបដិសេធញត្តិរបស់លោក​​ ​ដែលស្វែងរកការរារាំងការចាប់ខ្លួនលោក​​។​​​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃព្រហស្បតិ៍នោះដែរ ​បានផ្តល់ភ្លើងខៀវដល់ភ្នាក់ងារអនុវត្តច្បាប់ឱ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក Ronald dela Rosa​ អតីតស្នងការ​នគរបាល​​ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងតួនាទីរបស់លោក​​ជាមន្ត្រី​អនុវត្តកំពូលនៃ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតី លោក​ Rodrigo Duterte។​

លោក Melvin Matibag ប្រធានការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន បាននិយាយថាសមាជិកព្រឹទ្ធសភាដែល​​បាន​រត់គេចខ្លួនលោក​ Dela Rosa នឹងត្រូវចាប់ខ្លួនមិនថាបុគ្គលនោះ​ ពេញ​ចិត្តឬអត់នោះទេ ព្រោះពួកលោក​ត្រូវអនុវត្តច្បាប់ដោយគ្មានការភ័យខ្លាច ឬការបំពេញ​​ចិត្ត។

លោក Duterte វ័យ​​៨១​ ឆ្នាំ កាន់តំណែង​ជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់​​​ ២០២២​ ​កំពុងជាប់ឃុំនៅទីក្រុងឡាអេ បន្ទាប់ពីការចាប់ខ្លួនកាលពីឆ្នាំមុន ហើយនឹងត្រូវបញ្ជូនទៅជំនុំជម្រះទោស​ ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោក​​នៅតែ​​​អះអាង​​​ថា រូបលោក​គ្មានទោស​​ឡើយ​។

លោកRosa បានវិលត្រឡប់មកវិញ​ដ៏​​គួរឱ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន បន្ទាប់ពីការពួនសំងំ​លាក់​​ខ្លួនរយៈពេលប្រាំមួយខែ ហើយបានទៅជ្រកកោននៅព្រឹទ្ធសភា មុនពេលរត់គេចខ្លួននៅព្រឹកថ្ងៃទី១៤​​ ខែឧសភា ប៉ុន្មានម៉ោងបន្ទាប់ពីភាពវឹកវរ និងការបាញ់ប្រហារបានផ្ទុះឡើង ក្រោយ​​ការអំពាវនាវរកជំនួយ ដោយអះអាងថា ការចាប់ខ្លួនលោកនឹងកើតឡើងឆាប់ៗ​។



រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Fredderick Vida កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា អាជ្ញាធរមានតម្រុយអំពីទីតាំងរបស់លោក Dela Rosa ប៉ុន្តែពុំ​​​​បានបញ្ជាក់លម្អិតទេ។ មេធាវីរបស់សមាជិកព្រឹទ្ធសភារូបនេះ ​បាននិយាយថា លោកកំពុងស្ថិតនៅក្នុង​ប្រទេសហ្វីលីពីននៅឡើយ​ទេ​​​៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm