ប្រជាជនដែនដី Greenland ធ្វើបាតុកម្មប្រឆាំងលោក Trump ខណៈអ្នកការទូតអាមេរិកបើកស្ថានកុងស៊ុលថ្មី

2026/05/22 12:04:54 pm        88

ការបើកមជ្ឈមណ្ឌលការទូតដ៏ធំរបស់សហរដ្ឋអាមេរិកនៅដែនដី Greenland កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ត្រូវបានក្រុមបាតុករចេញប្រឆាំងទៅនឹងមហិច្ឆតារបស់ប្រធានាធិបតី លោក Donald Trump សម្រាប់ឥទ្ធិពលកាន់តែខ្លាំងនៅលើកោះមហសមុទ្រអាកទិកមួយនេះ ខណៈរដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានគេចចេញពីព្រឹត្តិការណ៍នេះ។

ដោយផ្លាស់ប្តូរពីបន្ទប់ឈើមួយកន្លែងនៅជាយក្រុង Nuuk ទៅកាន់ការិយាល័យនៅទីក្រុងដែលធំជាងនេះ ស្ថានកុងស៊ុលថ្មីរបស់សហរដ្ឋអាមេរិកបានក្លាយជាចំណុចកណ្តាលមួយសម្រាប់ប្រជាជនដែនដី Greenland ដែលមិនពេញចិត្តចំពោះបំណងរបស់លោក Trump ក្នុងការគ្រប់គ្រងកោះនេះ ជាផ្នែកពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។

នាយករដ្ឋមន្ត្រីដែនដី Greenland លោក Jens-Frederik Nielsen និងអ្នកនយោបាយមួយចំនួនទៀតបាននិយាយថា ពួកគេបដិសេធការអញ្ជើញឱ្យចូលរួមក្នុងពិធីបើកបេសកកម្មការទូតថ្មីនេះ។ មនុស្សរាប់រយនាក់ បានធ្វើបាតុកម្មនៅជិតស្ថានកុងស៊ុល ដោយកាន់ទង់ជាតិក្រហមនិងស និងផ្ទាំងរូបភាពដែលសរសេរថា «សហរដ្ឋអាមេរិក និងពាក្យថា បញ្ឈប់វាទៅ» និងស្រែកថា «ទេ…….ដែនដី Greenland ជារបស់ប្រជាជន Greenland»។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ទីតាំងថ្មីនេះមានសមត្ថភាពធំជាងមុន និងផ្តល់កន្លែងដ៏ល្អសម្រាប់ការចូលរួមផ្នែកការទូតរបស់សហរដ្ឋអាមេរិកនៅដែនដី Greenland។ កាលពីខែមករា សេតវិមានបាននិយាយថា លោក Trump កំពុងពិចារណាពីរបៀបដើម្បីទទួលបានដែនដីកោះ Greenland រួមទាំងការប្រើប្រាស់យោធាអាមេរិក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប។


អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am