Ronaldo ស៊ុតពីរគ្រាប់ឱ្យ Al Nassr ឈ្នះជើងឯកលីគអារ៉ាប៊ីសាអ៊ូឌីតដំបូងតាំងពីឆ្នាំ ២០១៩

2026/05/22 07:18:03 pm        180

ក្លិបបាល់ទាត់ Al Nassr បានក្លាយជាជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League រដូវកាលនេះ បន្ទាប់ពីយកឈ្នះ Damac ៤-១ នៅការប្រកួតចុងក្រោយបិទរដូវកាល។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបញ្ចូលទី ២ គ្រាប់ ខណៈ Sadio Mane និង Kingsley Coman ក៏រកបានម្នាក់ ១ គ្រាប់ផងដែរ សម្រាប់ក្រុមដឹកនាំដោយលោក Jorge Jesus។

ការប្រកួតបានចាប់ផ្តើមដោយ Al Nassr គ្រប់គ្រងស្ថានការណ៍បានល្អ ហើយនៅនាទី៣៤ Mane បានតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់ជ្រុងរបស់ Joao Felix ធ្វើឲ្យក្រុមនាំមុខ ១-០។

ចូលដល់នាទី៥២ Coman បានអូសបាល់រំលងខ្សែការពារជាច្រើន មុនស៊ុតជើងឆ្វេងពីក្រៅតំបន់គ្រោះថ្នាក់ បញ្ចូលទីយ៉ាងល្អ បង្កើនការនាំមុខដល់ ២-០។

ទោះបី Damac វាយបកបានមួយគ្រាប់វិញតាមរយៈបាល់ពិន័យ ១១ម៉ែត្រ របស់ Morlaye Sylla នៅនាទី៥៨ ក៏ដោយ ប៉ុន្តែ Al Nassr មិនទុកឱកាសឲ្យគូប្រកួតមានសង្ឃឹមត្រឡប់មកវិញឡើយ។

ត្រឹមតែ ៥ នាទីបន្ទាប់ Ronaldo បានស៊ុតបាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យ មុនពេលកីឡាករព័រទុយហ្កាល់រូបនេះបន្ថែមគ្រាប់ទី២របស់ខ្លួននៅនាទី៨១។

ជ័យជម្នះនេះធ្វើឲ្យ Al Nassr បញ្ចប់រដូវកាលដោយមាន ៨៦ ពិន្ទុ លើសក្រុម Al Hilal ២ ពិន្ទុ បើទោះបី Al Hilal ឈ្នះ Al Fayha ១-០ ក៏ដោយ។

នេះគឺជាជើងឯកលីគលើកដំបូងរបស់ Al Nassr ចាប់តាំងពីឆ្នាំ២០១៩ ហើយក៏ជាពានរង្វាន់ធំដំបូងសម្រាប់ Ronaldo ផងដែរ ចាប់តាំងពីរូបគេផ្ទេរមកចូលរួមជាមួយក្លិបនៅចុងឆ្នាំ ២០២២៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm