អ្នកវិភាគ៖ MOU 2000 បានក្លាយជាសន្ធិសញ្ញាអន្តរជាតិ បើថៃហ៊ានលុប​នឹង​បំពាន​កាតព្វកិច្ច​អន្តរជាតិ

2026/05/22 08:58:53 pm        584

ជាថ្មីម្តងទៀត គណៈកម្មាធិការពិសេស នៃព្រឹទ្ធសភាថៃ បានអំពាវនាវ និង​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ថៃ លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និងភាគីថៃ​ហៅ​MOU​43 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ សម្រាប់អ្នកវិភាគនៅកម្ពុជាយល់ឃើញថា ប្រសិន​បើ​ប្រទេសថៃលុបMOUឆ្នាំ2000នេះ នឹងបំពានច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។

បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៦ បាន​ប្រាប់​BTV​ឲ្យដឹងថា MOUឆ្នាំ២០០០ មិនមែនត្រឹមតែ​ជា​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-ថៃ​នោះទេ​ តែMOUនេះ បានក្លាយជាសន្ធិសញ្ញាអន្តរជាតិរួចទៅហើយ ព្រោះ​បាន​ចុះ​បញ្ជី​តម្កល់​ទុក​នៅអង្គការសហប្រជាតិជាតិ ម្លោះហើយប្រសិនប្រទេសថៃ សម្រេចលុប​MOU​2000​ជា​ឯក​តោ​ភាគី នឹងបំពានកាតព្វកិច្ចអន្តរជាតិ និងអាប់ឱនកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ និងម្យ៉ាង​វិញ​ទៀត ​បើថៃលុបMOUនេះចោល កម្ពុជានឹងងាកមកប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម។

បណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ដែរ​ថា ​ព្រំដែនគោកកម្ពុជា-ថៃ ត្រូបានកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ហើយការ​ចុះ​MOU​២០០០ ​ក៏យោងទៅលើសន្ធិសញ្ញាបារាំង-សៀមដែរ អញ្ចឹងបើប្រទេសថៃគ្រោងលុបMOUនេះ ​គឺ​ជា​ការ​មិនគោរពច្បាប់អន្តរជាតិ។

ឯកឧត្តម ជា ធីរិទ្ធិ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​កំពុង​តាម​ដាន​យ៉ាងយកចិត្តទុកដាក់ចំពោះករណីប្រទេសថៃចង់លុបMOU2000។

គួរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និង​ភាគី​ថៃ​ហៅ​MOU​43 គឺជាកិច្ចព្រមព្រៀងទ្វេភាគីផ្លូវការស្តីពីការអង្កេត និងការបោះបង្គោលព្រំដែនគោក រវាង​ប្រទេស​កម្ពុជា និងប្រទេសថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០០០ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ មានតម្លៃស្មើនឹងសន្ធិសញ្ញាព្រំដែន ដោយ​សារ​ត្រូវ​បាន​ចុះបញ្ជី និងតម្កល់ទុកយ៉ាងត្រឹមត្រូវនៅអង្គការសហប្រជាជាតិ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm