យុទ្ធនាការផ្សព្វផ្សាយលើកលែងទិដ្ឋាការនៅប្រទេសចិនរំពឹងទាក់ទាញទេសចរចិនកាន់តែច្រើនមកកម្ពុជា

2026/05/22 02:15:21 pm        138

ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ និង​សហគ្រាស​ទេសចរណ៍ធំៗ នៅខេត្តហៃណាន ប្រទេសចិន ធ្វើការផ្សព្វផ្សាយយុទ្ធនាការលើកលែង​ទិដ្ឋាការ​សាកល្បង ឬការផ្តល់ VISA FREE ដល់ប្រជាជនចិន ទាក់ទាញទេសចរចិនមកទស្សនាកម្ពុជានារដូវកាលបៃតង ហើយបើតាមប្តេជ្ញាចិត្តរបស់សហគ្រាសទេសចរចិនថា នឹងនាំទេសចរចិនឱ្យបាន៥០ម៉ឺននាក់មកទស្សនាកម្ពុជា ក្នុងអំឡុងកម្ពុជាអនុវត្ត VISA FREEនេះ។

លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា នេះថា ក្នុងឆ្នាំកន្លងមក សហគ្រាស ការីទេសចរណ៍ខេត្តហៃណាន និងកម្ពុជា បានសហការគ្នាផ្លាស់ប្តូរការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ហៃណាន និងបានរួមចំណែកទាក់ទាញទេសចរចិន នៅខេត្តហៃណានមកទស្សនាកម្ពុជា បានក្នុងរង្វង់៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ហើយតាមរយៈដំណើរទស្សនកិច្ចឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ទៅកាន់ខេត្តហៃណាននោះ នឹងផ្សព្វផ្សាយ ធ្វើការពន្យល់ផ្ទាល់ឱ្យកាន់តែច្បាស់ថែមទៀតដល់ប្រជាជនចិន ឱ្យមកទស្សនាកម្ពុជា ពិសេសអំឡុងពេលកម្ពុជាអនុវត្តVISA FREE ដល់ប្រជាជនចិន។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ខេត្តហៃណានប្រទេសចិន គឺឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញជួបថ្នាក់ដឹកនាំរដ្ឋបាលខេត្តហៃណាន បានពិភាក្សាការងារ ពង្រីកកិច្ចសហប្រតិបត្តិការទេស ចរណ៍ ជំរុញសហការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ដោយមានការបញ្ចុះតម្លៃ កំណត់តម្លៃសមរម្យ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូរលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន អាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិនានា ជាមួយនឹងវត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរចិន និងកម្ពុជា ទៅវិញទៅមក ផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា

 

អត្ថបទដែលទាក់ទង

ក្រសួងការងារបន្តធ្វើយុទ្ធនាការ «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ» នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង
2026/05/22 03:49:08 pm        1
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ធ្វើបទបង្ហាញអំពី«ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ» ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិចំនួន ៣៣ ប្រចាំកម្ពុជា
2026/05/22 03:45:10 pm        1
សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្ត្រី​ជាន់​ខ្ពស់ ១៧៥រូប ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រសិទ្ធភាព​សេវាសាធារណៈ
2026/05/22 03:22:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារបន្តធ្វើយុទ្ធនាការ «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ» នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង

2026/05/22 03:49:08 pm
​ប្រមុខ​ IEA ព្រមានថា ទីផ្សារប្រេងប្រឈមធ្លាក់ចូល «តំបន់ក្រហម» នៅរដូវក្តៅ
2026/05/22 03:48:29 pm
​មន្ត្រីកងទ័ពជើងទឹកអាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ ត្រូវ​ «ផ្អាក» ដោយសារសង្គ្រាមអ៊ីរ៉ង់
2026/05/22 03:45:45 pm
​រដ្ឋមន្ត្រីក្រសួងវប្បធម៌ ធ្វើបទបង្ហាញអំពី«ការរំលោភបំពានលើសម្បត្តិវប្បធម៌របស់កម្ពុជាពីសំណាក់ភាគីថៃ» ជូនបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិចំនួន ៣៣ ប្រចាំកម្ពុជា
2026/05/22 03:45:10 pm
​លោក Trump សន្យា​យកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមចម្រាញ់​ហើយ​កម្រិត​ខ្ពស់ឲ្យបាន​​ ទោះ​អ៊ីរ៉ង់មិន​ព្រម​
2026/05/22 03:38:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/22 01:44:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/21 04:13:06 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/21 05:22:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am