ក្រសួងសុខាភិបាល ពង្រីកទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីប្រជុំជន ទីផ្សារ រោងចក្រ និងសាលារៀន

2022/04/19 07:01:55 pm        503

ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងសុខាភិបាល នឹងពង្រីកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ លើទីតាំងដែលមានស្រាប់នៅតាមមន្ទីរពេទ្យ រឺមណ្ឌលសុខភាព។ ការពង្រីកទីតាំងចាក់វ៉ាក់សាំងនេះ គឺចុះចាក់ផ្ទាល់ដល់ទីប្រជុំជន ទីផ្សារ រោងចក្រ និងសាលារៀន។

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ដោយបញ្ជាក់ថា​ក្រោយពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ​គឺនឹងមានការពង្រីកទីតាំងចាក់វ៉ាក់សាំងដែលមានស្រាប់សព្វថ្ងៃ។ ការពង្រីកទីតាំងចាក់វ៉ាក់សាំងនេះ គឺសំដៅលើការចាក់វ៉ាក់សាំងដូសទី ៣ និងដូសទី ៤ នៅទីប្រជុំជន ទីផ្សារ រោងចក្រ និងសាលារៀនជាដើម។ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដោយផ្ទាល់នៅទីតាំងរោងចក្រ គឺនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២​។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​។

ឯកឧត្តម បញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងនៅតាមរោងចក្រ គឺអាស្រ័យលើស្ថានភាពជាក់ស្តែង​នៃ​សង្វាក់ផលិតកម្មរបស់រោងចក្រ ​និង​ចំនួនបងប្អូនកម្មករ ​ដែលមិនទាន់បានចាក់ដូសជំរុញ។ ការចាក់វ៉ាក់សាំង ​គឺនឹងចាប់ផ្តើមបណ្តើរៗ នៅទូទាំងប្រទេសមាន ២៧រោងចក្រ នៅថ្ងៃទី ២២នេះ មានចំនួនកម្មករកម្មការិនី ជិត ២ម៉ឺននាក់ ។

ចំពោះការចុះចាក់វ៉ាក់សាំងនៅតាមសាលារៀន ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រុមការងារក្រសួងអប់រំ បច្ចុប្បន្នកំពុងសម្របសម្រួលលើការងារនេះ។

ពាក់ព័ន្ធនឹងការចុះចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវ​ជន​កម្ពុជា ​បាននឹងកំពុងចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ខ្នងផ្ទះផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក្នុងពេលថ្មីៗនេះ សម្ព័ន្ធគ្រូពេទ្យ​សហភាពសហព័ន្ធ​យុវជនកម្ពុជា ​បានបញ្ជាក់ថា ក្រុមការងារ ​បានចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះនៅខេត្ត ត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ​ពោធិ៍សាត់ ព្រៃវែង ខេត្តកំពត ​និងបណ្ដាខេត្តជាច្រើនទៀត។

សូមបញ្ជាក់ថា ការងារចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២​ កម្ពុជាចាក់បាន ៩២,៨៦%​ នៃប្រជាជនសរុប១៦លាននាក់៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm