ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានបាត់បង់យានដ្រូន MQ-9 Reaper ជិតមួយភាគប្រាំរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ កាសែត Bloomberg។

យោងតាមរបាយការណ៍ ចាប់តាំងពីការវាយប្រហារលើអ៊ីរ៉ង់ បានចាប់ផ្តើមនៅចុងខែកុម្ភៈ សាធារណរដ្ឋឥ ស្លាមនេះ បានបំផ្លាញយានដ្រូន MQ-9 Reaper ជាង ២០គ្រឿង ដែលមានចំនួនជិត ២០% នៃគ្រឿងយុទ្ធោបករណ៍មុនជម្លោះរបស់មន្ទីរបញ្ចកោណ។

យានដ្រូនមួយគ្រឿង មានតម្លៃ ៣០លានដុល្លារ។ របាយការណ៍នេះ បានបញ្ជាក់ថា យានដ្រូនទាំងនេះ ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងកាមេរ៉ាដែលអាចថតរូបភាពបានច្បាស់ ហើយអាចផ្ទុក មីស៊ីល Hellfire និងគ្រាប់បែកដែលមានប្រព័ន្ធកំណត់គោលដៅជាក់លាក់ JDAM។
សារព័ត៌មាន Bloomberg ក៏បានបង្ហាញផងដែរថា ចំនួនសរុបនៃយានដ្រូនដែលបាត់បង់ ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់ អាចឡើងដល់ ៣០គ្រឿង ប្រសិនបើចំនួនសរុបរួមបញ្ចូលទាំងយានដ្រូនដែលត្រូវបានខូចខាត និងត្រូវបានកម្ទេចចោល នៅពេលក្រោយនោះ។
ទីភ្នាក់ងារនេះ ប៉ាន់ប្រមាណថា ការខូចខាតសរុបមានចំនួន ១ ពាន់លានដុល្លារ៕