លោក Dmitry Polyansky តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការ នៅអឺរ៉ុប (OSCE) បាននិយាយថា បណ្តាប្រទេសណាតូបានធ្វើសកម្មភាពយោធារបស់ពួកគេតាមបណ្តោយព្រំដែនរុស្ស៊ី ដល់កម្រិតមួយដែលមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោកបានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE ថា៖«ជាទូទៅ យើងអាចមើលឃើញថា សកម្មភាពយោធារបស់ប្រទេសណាតូតាមបណ្តោយព្រំដែនរបស់យើង បានត្រឡប់ទៅកម្រិតសង្គ្រាមត្រជាក់វិញ»។ លោកបានបន្ថែមថា៖«ការគំរាមកំហែងសន្តិសុខពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្នុង រយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលនាំឲ្យពិភពលោកខិតទៅជិតមហន្តរាយដែលបង្កើតឡើងដោយមនុស្ស។ យើងចាំបាច់ត្រូវទប់ស្កាត់ ពីព្រោះគំនិតប្រឆាំងរុស្ស៊ីដែលមិនសមហេតុផល និងអរិភាពរបស់ឥស្សរជននៅក្នុងប្រទេសអឺរ៉ុបមួយចំនួន កាន់តែអាក្រក់ឡើងៗ»។

អ្នកការទូតរូបនេះ បានពន្យល់ថា ទីក្រុងគីវកំពុងធ្វើការយ៉ាងសកម្មលើសេណារីយ៉ូនៃការវាយប្រហារបំផ្លិចបំផ្លាញលើរុស្ស៊ីពីទឹកដីឡាតវី។ នាពេលថ្មីៗនេះ ប្រទេសបាល់ទិក និងប៉ូឡូញ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីធ្វើការវាយប្រហារដោយយានដ្រូនលើគោលដៅនៅក្នុងប្រទេស រុស្ស៊ី។ ក្រៅពីនេះ សមយុទ្ធ Narrow Waters 26-1 ទើបតែបានចាប់ផ្តើមនៅឈូងសមុទ្រហ្វាំងឡង់ ជិតដែនទឹករបស់រុស្ស៊ី ដែលជាការបន្តដ៏សមហេតុផលនៃសមយុទ្ធ Cold Response ជាសមយុទ្ធរដូវរងាដ៏ធំបំផុតរបស់អង្គកាណាតូបានបញ្ចប់នៅក្នុងដែនទឹកឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសន័រវែសនិងហ្វាំង ឡង់ នៅថ្ងៃទី ១៩ ខែមីនា៕