មន្ត្រីកងទ័ពជើងទឹកអាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ ត្រូវ​ «ផ្អាក» ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/05/22 10:45:45 pm        60

រដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹករបស់​សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា) បាន​ប្រាប់​ឲ្យ​ដឹង​ថា ការលក់អាវុធទៅឲ្យ​កោះ​តៃវ៉ាន់ ត្រូវបាន «ផ្អាក» ដើម្បីធានាថា យោធាអាមេរិក មានគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការរបស់ខ្លួន នៅ​អ៊ីរ៉ង់។

នៅពេលត្រូវ​បាន​សួរនៅឯ​សវនាការសភា អំពីដំណើរការទិញអាវុធដែលជាប់គាំងចំនួន ១៤ពាន់លានដុល្លារ ដោយ​កោះ​តៃវ៉ាន់ រដ្ឋមន្ត្រីស្តីទី លោក​ Hung Cao បាននិយាយថា៖ «ឥឡូវនេះ យើងកំពុងផ្អាក​សិន ដើម្បីធានាថា យើងមានគ្រាប់រំសេវដែលយើងត្រូវការ សម្រាប់ប្រតិបត្តិ​ការ​ Epic Fury ដែលយើងមានក្នុង​ស្តុក​ច្រើន»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ យើងគ្រាន់តែធ្វើឲ្យ​ប្រាកដថា យើងមានអ្វីៗគ្រប់យ៉ាង បន្ទាប់មកការលក់ផ្នែក​យោធាទៅ​បរទេស នឹងបន្ត នៅពេលដែលរដ្ឋបាលយល់ថា មាន​ភាព​ចាំបាច់»។

ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញ​ការកត់សម្គាល់របស់លោក Cao។ ប្រធានាធិបតីអាមេរិក Donald Trump មិនបានប្តេជ្ញាចិត្តបន្តការលក់នោះទេ ដែលបង្កើនក្ដី​បារម្ភ ចំពោះ​ការប្តេជ្ញាចិត្តរបស់លោក ក្នុងការគាំទ្រដល់កោះ​តៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួន។

មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថ្មីៗនេះ លោក Trump បាននិយាយថា លោកនឹងនិយាយជាមួយប្រធានាធិបតីចិន លោក​ Xi Jinping អំពីការលក់អាវុធ ជាការងាកចេញពីការទទូចពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន ដែល​ថា ខ្លួននឹងមិនពិគ្រោះជាមួយទីក្រុងប៉េកាំងលើបញ្ហានេះឡើយ​។ ក្រោយមក មេដឹកនាំ​អាមេរិក​បាននិយាយថា លោកមិនបានធ្វើការប្តេជ្ញាចិត្តណាមួយ ចំពោះលោក Xi អំពីកោះ​តៃវ៉ាន់ទេ ហើយនឹងធ្វើការសម្រេចចិត្តលើការលក់អាវុធ «ក្នុងរយៈពេលសមស្រប​ដ៏ខ្លីខាងមុខ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm