ប្រមុខ​ IEA ព្រមានថា ទីផ្សារប្រេងប្រឈមធ្លាក់ចូល «តំបន់ក្រហម» នៅរដូវក្តៅ

2026/05/22 10:48:29 pm        56

ប្រមុខ​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បាន​ព្រមាន​ថា ទីផ្សារប្រេងពិភពលោកប្រឈមធ្លាក់​ចូល​ទៅក្នុង​ «តំបន់ក្រហម» នារដូវក្តៅខាងមុខនេះ ប្រសិនបើមិនមានវឌ្ឍនភាពលើការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទេនោះ​។

នៅឯវិទ្យាស្ថាន​ស្រាវជ្រាវ​ Chatham House ក្នុងទីក្រុងឡុងដ្រ៍ ប្រទេស​អង់គ្លេស​ លោក Fatih Birol បាននិយាយថា៖ «យើងអាចនឹងចូលទៅក្នុងតំបន់ក្រហម (លើការផ្គត់ផ្គង់) នៅក្នុងខែកក្កដា ឬសីហា ប្រសិនបើយើងមិនឃើញថា មានភាព​ល្អ​ប្រសើរ​ខ្លះ នៅក្នុងស្ថានភាព (សង្គ្រាម) នេះ​ទេ​នោះ​»។

លោក Birol បាននិយាយថា បើ​ទោះ​ជា​ប្រេង​លើស​ចំនួន នៅក្នុងទីផ្សារមុនសង្គ្រាម បានជួយសម្រាល​ការ​រំខាន​ថាមពលភ្លាម​ៗ​ក៏ដោយ ក៏ «ស្តុកកំពុងអស់​ទៅ​ជា​លំដាប់​»។ លោកបានព្រមានថា វានឹងត្រូវការ «ពេលវេលាច្រើន» សម្រាប់ការផលិត និងសមត្ថភាពចម្រាញ់ប្រេង ដើម្បីត្រឡប់ទៅរក​កម្រិតមុនសង្គ្រាមវិញ​។

IEA បានសម្របសម្រួលឲ្យ​មាន​ការបញ្ចេញប្រេងចំនួន ៤២៦លានបារ៉ែលពីស្តុកបន្ទាន់ ដោយប្រទេសសមាជិកចំនួន ៣២ របស់ខ្លួន ហើយបានឲ្យ​ដឹង​នៅខែនេះថា ប្រហែល ១៦៤លានបារ៉ែល ត្រូវបានបញ្ចេញ​រួចហើយ។

គួរ​បញ្ជាក់​ អ៊ីរ៉ង់បានបង្អាក់​ចរាចរណ៍នាវា​ដឹក​ប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព ជាការ​សងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ ដោយ​បានបិទលំហូរ​ប្រេង និងឧស្ម័ន និងធ្វើឲ្យ​តម្លៃហក់​ឡើង។ បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា បានបញ្ឈប់សង្គ្រាម ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ច​ប្រឹងប្រែងចរចាមិន​សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនោះទេ​ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        13
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        61
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm