EU ស្វែងរកការលើកលែង​បម្រាម​លើបន្ទះឈីបចិនដែលត្រូវ​បានហាមឃាត់កាលពីប៉ុន្មានសប្តាហ៍មុន

2026/05/22 11:12:11 pm        56

សហភាពអឺរ៉ុប (EU) នឹងស្នើឲ្យ​មាន​ការ​លើកលែងទណ្ឌកម្មជាបណ្ដោះអាសន្ន លើអ្នកផ្គត់ផ្គង់បន្ទះឈីប​ដ៏សំខាន់របស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត បានព្រមានអំពីភាពវឹកវរនៃខ្សែច្រវាក់​ផ្គត់ផ្គង់ដែលនឹងកើតមាន​ ប្រសិនបើការហាមឃាត់មិនត្រូវបានលុប​ទេនោះ​។

យោងតាមប្រភពដែលដឹង​ពីបញ្ហានេះ បាន​ប្រាប់​ថា គណៈកម្មការអឺរ៉ុប ដែលជាអង្គភាព​ប្រតិបត្តិរបស់ EU នឹងស្នើឲ្យ​មានការលើកលែង សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប Yangzhou Yangjie Electronic Technology នៅដើមសប្តាហ៍នេះ។ ការអនុវត្តចំណាត់​ការ​បែបនេះនឹងតម្រូវឲ្យ​មានការយល់ព្រមពីរដ្ឋសមាជិកចំនួន ២៧ របស់ប្លុកនេះ​។ អ្នកនាំពាក្យម្នាក់មកពីគណៈកម្មការ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ​។

គួរបញ្ជាក់ថា ក្រុមហ៊ុន Yangjie Electronic ត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី២០​ របស់ EU ដែលបានចុះបញ្ជីអង្គភាពមានមូលដ្ឋាននៅប្រទេសចិន ដែលប្លុកនេះ បញ្ជាក់​​ថា បានផ្តល់ប្រព័ន្ធទំនិញ​ប្រើប្រាស់បាន​ទាំង​ស៊ីវិល និង​យោធា ឬអាវុធដល់ប្រទេសរុស្ស៊ី។

ក្រុមហ៊ុនផលិត​បន្ទះ​ចិននេះ​ ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងខែមេសា បន្ទាប់ពី​ការដឹកជញ្ជូនបច្ចេកវិទ្យារាប់សិបរបស់ខ្លួន ត្រូវបានចោទប្រកាន់ថា បានទៅដល់ប្រទេសរុស្ស៊ី ហើយផលិតផលរបស់ខ្លួន ត្រូវបានរកឃើញនៅក្នុងយាន​ដ្រូន​ និងគ្រាប់បែកមាន​ប្រព័ន្ធ​នាំ​ផ្លូវដែលប្រើប្រឆាំងនឹងអ៊ុយក្រែន។

ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបញ្ចុះបញ្ចូល​ឲ្យ​ EU ពន្យារពេលការហាមឃាត់នេះ ដោយបញ្ជាក់​ថា ពួកគេមិនមានពេលវេលា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់​ផ្គត់ផ្គង់របស់ពួកគេទេ ហើយវិធានការនេះ នឹងបណ្តាលឲ្យ​អស់​​ស្តុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។​ នេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm